ព័ត៌មានទាន់ហេតុការណ៍៖

រឹបអូស​វត្ថុតាង​បទល្មើស​នេសាទ​មួយចំនួន​ និងរុះរើរបាំងស្បៃមុង​ យកមកដុត​កម្ទេច​ចោល​

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលជំនាញ ចុះធ្វើការបង្ក្រាបបទល្មើសនេសាទ របាំងស្បៃមុង កាត់ព្រែក ស្ថិតក្នុងភូមិក្បាលកន្លង់​ និងរឹបអូស​វត្ថុតាង​បទល្មើស​នេសាទ​មួយចំនួន​ រុះរើរបាំងស្បៃមុង​ យកមកដុត​កម្ទេច​ចោល​ផងដែរ។ 

ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយគណៈបញ្ជា ការឯកភាពស្រុក និងសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ​ បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទ របាំងស្បៃមុង កាត់ព្រែក ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ជាក់ស្ដែង​លទ្ធផលសម្រេចបានរួមមាន៖

១/ រុះរើរបាំងស្បៃមុងចំនួន ១កន្លែង ប្រវែង ១៥ ម៉ែត្រ

២/ លូស្បៃមុងចំនួន ១ មាត់

– បង្គោលចំនួន ៣០ ដើម

– ចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ១០គីឡូ

+ សម្ភារៈត្រូវបានបំផ្លាញចោលនៅហ្នឹងកន្លែង៕

ដោយ ៖ អរុណរះ


ចែករំលែក៖