ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស្រូវមួយគ្រឿង ធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯង បណ្តាលឱ្យឆេះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៤កុម្ភ:ឆ្នាំ២០២៣ រថយន្តដឹកស្រូវ១គ្រឿងធ្លាក់ពីលើផ្លូវជាតិក្រឡាប់បណ្តាលឱ្យឆេះនៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៨និង៦៩ចំណុចផ្លូវអាល្លឺម៉ង់ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូរ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

រថយន្តមួយគ្រឿងម៉ាហ៉ីណូពណ៌សលាយខៀវពាក់ស្លាកលេខក្រុងព្រះស៉ីហនុ 3A.6177បើកបរជនមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះបើកមកដល់ចំណុចខាងលើបានរេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់ហើយផ្ទុះឆេះទាំងព្រឹកតែម្តង ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់បន្សល់រថយន្តឆេះនៅកន្លែងកើតហេតុ។

ករណី ក្រឡាប់រថយន្តធ្លាក់ផ្លូវផ្ទុះឆេះនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់នរណានោះឡើយហើយសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់មិនបណ្ដាលឱ្យឆេះរាលដាលទៅណាបន្តនោះដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖