ព័ត៌មានទាន់ហេតុការណ៍៖

មិនស្មានថាតារាសម្តែងជើងចាស់ដ៏ល្បីនិងជាមន្រ្តីរាជការផង លោក គន់ តារាវណ្ណ ធ្លាក់ខ្លួនបែបនេះសោះ

ចែករំលែក៖

ភ្នំពេញ ៖ មិនស្មានថាតារាសម្តែងជើងចាស់ដ៏ល្បីនិងជាមន្រ្តីរាជការផងធ្លាក់ខ្លួនបែបនេះសោះ  អាណិតណាស់ តារាសម្តែងជើងចាស់ លោកគ្រូ គន់ តារាវណ្ណ ធ្លាក់ខ្លួនឈឺ និយាយថា គ្មានអ្នកអើពើឡើយ ។ នេះសារបង្ហោះរបស់លោក អុឹម ជីវ៉ា លើ facebook របស់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ 

   តាមរយៈនៃការបង្ហោះនេះ លោក អុឹម  ជីវ៉ា បានរៀបរាប់ថា,  វាជារឿងចៃដន្យណាស់ស្របពេលដែលអ្នកម្តាយជំទាវ ហ៊ុន សុីណាត បានដឹកនាំក្រុមការងារទៅចុះចែកអំណោយនិងកាត់ខ្សែបូនៅខេត្តរតនគិរី ហើយក៏ឈាងចូលខេត្តមណ្ឌលគិរីស្រាប់តែ បានជួប តារាសម្តែងជើងចាស់ ក្នុងរូបភាពស្គមស្គាំង  ហើយមកនិយាយប្រាប់ អ្នកម្តាយជំទាវ ហ៊ុន សុីណាត ឱ្យជួយឧបត្ថម្ភគាត់ផង គាត់កំពុងខ្វះខាត ត្រូវការជំនួយ ដើម្បីព្យាបាលជំងឺរបស់គាត់ ព្រោះគាត់មានជំងឺបេះដូង   ។ 

លោកបន្តថា,    ហើយគាត់ក៏បានប្រាប់ថាកន្លងមកក៏មានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកជួយម្តងហើយ តែដោយសារជំងឺវាធ្ងន់គឺទប់ទល់មិនជាប់ទេ ដូចនេះ ថ្ងៃនេះបានជួបលោកជំទាវ ហ៊ុន សុីណាត ហើយក៏សុំឱ្យលោកជំទាវ ហ៊ុន សុីណាត និងសប្បុរសជនជួយផង ។ 

 លោកបន្តថា,  ដោយមើលឃើញពីភាពលំបាកបែបនេះ លោកជំទាវ ចិត្តបុណ្យ ហ៊ុន សុីណាត ក៏បាន ជូនជាថវិកាមួយចំនួន ដើម្បីជូនដល់លោកគ្រូ គន់ តារាវណ្ណ ដើម្បីយកទៅដោះទាល់មួយគ្រា ។ 

 លោក អុឹម ជីវ៉ា បានលើកឡើង សូមបញ្ជាក់ផងដែរថា តារាសម្តែង លោក គ្រូ គន់តារាវណ្ណ ជាតារាសម្តែងជើងចាស់មួយរូបដែលមានទេពកោសល្យ ហើយក៏ជាមន្រ្តីរាជាការមួយរូបផងដែរ តែដោយសារជំងឺក្នុងខ្លួនច្រើនពេកទើបធ្វើឱ្យតារាសម្តែងជើងចាស់រូបនេះ បាត់បង់សមត្ថភាពក្នុងការសម្តែងនិងបំពេញការងារ  ៕

ដោយ : សិលា


ចែករំលែក៖