ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបង្ហាញតែមថ្មី ដែលមានរូបកូនស្រីមេដឹកនាំគីម ជុងអ៊ុន

ចែករំលែក៖

កូរ៉េខាងជើងបានបង្ហាញការរចនាសម្រាប់តែមថ្មី ដែលមានកូនស្រីទីពីររបស់មេដឹកនាំ Kim Jong-un ដែលគេស្គាល់ថា Kim Ju-ae។ ឈុតតែមថ្មីនេះ រួមមានរូបភាពរបស់ក្មេងស្រីតូច និងឪពុករបស់នាងទៅចូលរួមកក្នុងព្រឹត្តិការណ៍សំខាន់ៗ។
យោងតាមសារព័ត៌មាន Yonhap ក្រុមហ៊ុនផលិតតែមរបស់កូរ៉េខាងជើងបានប្រកាសការរចនាជាផ្លូវការនៃតែមថ្មី រួមទាំងតែមចំនួន៨នៅលើគេហទំព័ររបស់ខ្លួន។
ជាពិសេសតែម៥សន្លឹកដែលមានរូបភាពរបស់ក្មេងស្រីតូច Kim Ju-ae បានបង្ហាញខ្លួនជាមួយមេដឹកនាំ Kim Jong-un ជាសាធារណៈនៅក្នុងព្រឹត្តិការណ៍នានា ដូចជាការបាញ់សាកល្បងមីស៊ីល អន្តរទ្វីប Hwasong-17 កាលពីខែវិច្ឆិកាឆ្នាំមុន ហើយបានថតរូបជាមួយឪពុករបស់គាត់នៅពីមុខរ៉ុក្កែតនៅលើជើងទម្របាញ់បង្ហោះ ហើយបានថតរូបជាមួយយោធា។ ឈុតតែមនេះនឹងចេញនៅថ្ងៃទី១៧ ខែកុម្ភៈ។
មុននោះ នាថ្ងៃទី ៧ ខែកុម្ភៈ មេដឹកនាំ Kim Jong-un បាននាំភរិយា Ri Sol-ju និងកូនស្រី Kim Ju-ae ទៅជប់លៀងដើម្បីអបអរសាទរខួបលើកទី៧៥ឆ្នាំនៃការបង្កើតកងទ័ពប្រជាជនកូរ៉េខាងជើង។
នៅក្នុងការបង្ហាញមុខជាសាធារណៈនេះ កុមារី Kim Ju-ae ស្លៀកពាក់ខ្មៅបានឈរជិតឪពុករបស់នាង ហើយអង្គុយក្បែរគាត់ ខណៈដែល Kim បានចាប់ដៃជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។ Kim Ju-ae ត្រូវបានពិពណ៌នាដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាមួយនឹងឃ្លាដូចជា “គោរព” និង “ជាទីស្រឡាញ់” ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ YONHAP NEWS


ចែករំលែក៖