ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញ បានបង្ហាញមុខ និងត្រៀមខ្លួនបញ្ជូនក្រុមអ្នកលេងគុននិយមមួយក្រុម ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ហើយ ខណៈក្រុមអ្នកលេងប្រចាំក្រុងបាត់ដំបងទាំងនេះ កំពុងដឹកដាវស្វែងរកគូរប្រយុទ្ធទាំងកណ្តាលរាត្រីក៏ជួបប្រទះជាមួយសមត្ថកិច្ចបែជាជ្រុះដាវរាយប៉ាយនៅលើដងផ្លូវ។
របាយការណ៍ដដែលបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីយប់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង២៣និង២៧នាទី ស្ថិតនៅចំណុចភូមិវត្តគរសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា យុវជនចំនួន០៥នាក់ម៉ូតូចំនួន០២គ្រឿងត្រូវបានឃាត់ខ្លួនភ្លាមៗជាមួយនឹងសម្ភារៈខាងលេី ដែលកិច្ចការនេះធ្វេីឡេីងតាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងលោកវរសេនីយ៍ទោភួង ចន្ទ័តារាស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ថាលោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋានចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលតាមដងផ្លូវក៏ពើបប្រទះក្មេ-ងទំ-នើង ០១ ក្រុម មានគ្នា ០៥ នាក់ ដោយមានកាន់-កាំ-បិត បំពង់-ទីប និង ពូ-ថៅផងត្រូវបានសមត្ថកិច្ចនគរបាលបានកាក់ពិនិត្យនិងនាំខ្លួនមកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ ជុំវិញករណីដែលពួកគេកំពុងដឹកសម្ភារៈខាងលើក្នុងនោះគឺ៖
១-ឈ្មោះ ផាន សុណាភូ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិ វត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ សុង សីហា ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិ គោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៣-ឈ្មោះ យុន រតនា ហៅ ភក្រ អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិ ឡឥដ្ឋ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះ សាអែម បញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៥-ឈ្មោះ វៀត វត្តន: ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ពេលធ្វើការសាកសួរស្រាវជ្រាវនៅបរិវេណស្នងការដ្ឋានពួកគេបាននិយាយរៀបរាប់ថា មូលហេតុដែលក្រុមគេជិះ ម៉ូតូដឹកកាំ-បិត -បំ-ពង់-ទីប និង ពូ-ថៅ ធ្វើដំណើរក្នុងពេលយប់នេះគឺក្នុងគោលបំណងទៅកា-ប់លើគូរទំនាស់ដែលគូរទំនាស់នោះបានប្រើប្រាស់ដុំថ្មគប់មកលើក្រុមរបស់ខ្លួនដែលកំពុងជិះម៉ូតូនៅតាមផ្លូវនៅរាត្រីនេះប៉ុន្តែការគប់នោះមិនបានបង្ករបួសស្លាកស្នាមដល់ក្រុមខ្លួននោះទេ តែដោយការឈឺចុកចាប់ក្នុងចិត្តចំពោះទង្វើរបស់ក្រុមនោះ ពួកខ្លួនមិនអាចសំងំដេកឱ្យលក់បានទេ ក៏ប្រដាប់ដោយសម្ភារៈប្រយុទ្ធខាងលើ ហើយជិះម៉ូតូស្វែង រកគូរប្រយុទ្ធទាំងកណ្តាលរាត្រីរនោចតែបែបនេះ ប៉ុន្តែមិនទាន់ស្វែងរកគូរប្រយុទ្ធឃើញផង ក៏ត្រូវសមត្ថកិច្ចនគរបាល ធ្វើការឃាត់ខ្លួននិងនាំយកមកធ្វើការសាកសួរតែម្តង។
-វត្ថុតាងដកហូតរួមមាន៖
-កាំបិតកែច្នែ ចំនួន ០២ ដើម
-កាំបិត ប៉័ងតោ ចំនួន ០១ ដើម
-ពូថៅ ចំនួន ០១ ដើម
-ដែកបំពង់ទីបចំនួន០១ ដើម
-ម៉ូតូម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1M – 2802
-ម៉ូតូម៉ាកស៊ូស៊ូគីវីវ៉ាពណ៌ក្រហម ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1M – 0495
មហាជនបានលេីកឡេីងថា សំណាងហេីយដែលសមត្ថកិច្ចលោកធ្វេីការឃាត់ក្រុមនេះបានមុនពេលពួក គេទៅដល់គោលដៅធ្វេីសកម្មភាព បេីមិនដូច្នេះទេ មិនដឹងថា នឹងមានអ្នកទទួលរងគ្រោះប៉ុន្មាននាក់ ដែលនឹងទទួលរងនូវផ្លែដាវដ៏មុតស្រួចនិងវត្ថុប្រយុទ្ធដ៏រឹងមាំដទៃទៀតនោះ។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕
ដោយ៖សហការី