ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូស ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់០១កង់​ ឯរថយន្តបង្កខ្ទេចពីមុខផ្នែកខាងឆ្វេង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តម៉ាក​ Toyota Prius មួយគ្រឿងក្នុងល្បឿនលឿន​ រួចរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរបាំងថ្មបាក់អស់មួយកង់​ រីឯរថយន្តបានរងការខូចខាតយ៉ាងដំណំ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០​ និង២០នាទីយប់​ ថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ កែងផ្លូវ១៨២​ ក្នុងសង្កាត់បឹងព្រលិត​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញរថយន្តបង្កម៉ាក​ Toyota Prius ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2AB-9285 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៨២​ ទិសដៅពីលិចមកកេីត​ រួចមកដល់ផ្លូវព្រះមុនីវង្ស​ ក៏បានបត់ស្ដាំមកទិសខាងត្បូង​ បួងចង្កូតយ៉ាងលឿន​ ដោយមិនប្រយ័ត្នក៏ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរបាំងថ្មបាក់មួយកង់​ រីឯរថយន្តបង្កក៏ខ្ទេចមួយចំហៀងខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច​ ។ បន្ទាប់មកក៏ឃេីញបុរសម្នាក់បេីកទ្វារចេញពីរថយន្ត​ រួចឡេីងជិះឡំប្រឺតា​ បន្តដំណេីរទៅបាត់​ ដោយមិនរងរបួស​ ឬបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះឡេីយ​ ។ 

    ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចសហការជាមួយសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់​ ៕

IMG_8375

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖