ខេត្តកំពង់ឆ្នាំង៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថៃ្ងទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះរៀបចំសណ្តាប់ធ្នាប់តាមមាត់ច្រាំងទន្លេចាប់ពីចំនុចស្ពានភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង រហូតដល់ផែកាណូត ដចុងកោះ( ផែត្រីចាស់ )។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានធ្វើការអប់រំដល់ម្ចាស់កាណូតនិងអ្នកលក់ដូរតាមមាត់ច្រាំងទន្លេ ៖
១ .ហាមផ្ទុកទំនិញលើសចំណុះ។
២.ហាមបើកបរមានល្បឿនក្នុងទីប្រជុំជន ។
៣.មុនចេញដំណើរម្ចាស់កាណូតត្រូវមានពោងសង្រ្គោះម៉ាសុីនបូមទឹកនិងបំពង់ពន្លត់អគ្គីភ័យដាក់តាមកាណូត ។
៤.ទូកកាណូតនិងអ្នកលក់ដូរនៅតាមមាត់ច្រាំងទន្លេក្នុងតំបន់ហាមឃាត់ត្រូវថយចេញឱ្យផុត។
សូមជម្រាបថា ជារៀងរាល់ថ្ងៃ-យប់ កម្លាំងនគរបាលជំនាញ បានបន្តចុះធ្វើការបង្ក្រាបបទល្មើសនេសាទ នៅតាមបឹង ,ព្រែក និងទន្លេ ជាលិទ្ធផលកម្លាំងសមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងមានដូចជា៖របាំងស្បៃមុង ,បង្គោល និងចាក់លែងកូនត្រីចូលបឹងធម្មជាតិវិញផងដែរ៕
ដោយ៖ សហការី