ខេត្តរតនគិរី៖ ទីតាំងផលិតទឹកឃ្មុំក្លែងក្លាយមួយកន្លែងកម្លាំងសមត្ថកិច្ចផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស ចុះបង្ក្រាប។
ការចុះបង្ក្រាបនោះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការធ្វើឡើងនៅវេលាម៉ោង១៩ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ត្រង់ចំណុចផ្ទះសំណាក់មិត្តភាពសំណាងល្អ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះដឹកនាំផ្ទាល់ដោយលោក ងិន ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរីផងដែរ។
លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា បានបញ្ជាក់ថាក្រោមកិច្ចចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី។
ការចុះបង្ក្រាបទីតាំងផលិតទឹកឃ្មុំក្លែងក្លាយខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ និងដកហូតវត្ថុតាង មួយចំនួនដូចជា (ម៉ូតូចំនួន១៥គ្រឿង, ទឹកឃ្មុំផលិតរួចប្រមាណ២០០លីត្រ, វត្ថុធាតុដើមសម្រាប់ការផលិតមួយចំនួនទៀតផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងបានឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចាត់ការទៅតាមនីតិវិធី៕
ដោយ ៖ ជីវ័ន្ត