ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឃ្លុបដឹកទំនិញបុកកិនម៉ូតូក្មេងស្រីម្នាក់អូសជិត១០០ម៉ែត្របណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​៖ ក្មេងស្រីម្នាក់បានរងរបួសធ្ងន់ធ្ងរហេីយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈជិះម៉ូតូត្រូវបានរថយន្តឃ្លុបដឹកទំនិញបេីកបុកកិនអូសជាច្រេីនម៉ែត្រកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅចំណុចជាប់របងវត្តព្រៃស្ពឺ​ខាងកេីត​ ផ្លូវបេតុង​ ភូមិព្រៃស្ពឺ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

ក្មេងស្រីរងគ្រោះឈ្មោះ ម៉ៅ​ ស្រីឡែន​ ភេទស្រីអាយុ១៥ឆ្នាំ​ ស្នាក់ភូមិព្រៃស្ពឺ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញក្មេងស្រីរងគ្រោះជិះម៉ូតូម៉ាកធូដេ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ1GO 6010 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុបំណងបត់ឆ្វេងទៅលិចស្រាប់តែមានរថយន្តឃ្លុបដឹកទំនិញ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3D 0251 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតក៏ជ្រុលបុកកិនអូសប្រហែលជិត១០០ម៉ែត្របណ្តាលឲ្យក្មេងស្រីរងរបួសបាក់ជេីងធ្ងន់ធ្ងរ​ ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបងប្អូនដឹកតាមរ៉ឺម៉កបញ្ជូនទៅង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែដោយអកុសលជនរងគ្រោះក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ចំណែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖