ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើងជិត ៤៥.៥០០ នាក់ដោយសារការរញ្ជួយដី ជនរងគ្រោះកាន់តែច្រើនត្រូវបានជួយសង្គ្រោះបន្ទាប់ពី ១១ ថ្ងៃ

ចែករំលែក៖

យោងតាមប្រព័ន្ធផ្សព្វផ្សាយទួរគី គ្រោះមហន្តរាយរញ្ជួយដីកាលពីថ្ងៃទី៦ ខែកុម្ភៈ បានសម្លាប់មនុស្សជិត ៤៥.៥០០នាក់ ទាំងនៅក្នុងប្រទេសទួរគី និងស៊ីរី។
ទិន្នន័យដកស្រង់ដោយទូរទស្សន៍ TRT World ពីអាជ្ញាធរទួរគី និងរដ្ឋាភិបាលស៊ីរីបានប្រកាសនៅព្រឹកនេះ (ថ្ងៃទី ១៨ ខែកុម្ភៈ) បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៧.៨ រុិចទ័របានអង្រួនប្រទេសទាំងពីរនៅថ្ងៃទី ៦ ខែកុម្ភៈបានបន្តបង្កើនចំនួនអ្នកស្លាប់ដោយនៅក្នុងប្រទេសទួរគី មានចំនួន ៣៩.៦៧២នាក់ ហើយនៅស៊ីរីមានចំនួន ៥. ៨១៤ នាក់។
នៅក្នុងខេត្ត Hatay ភាគខាងត្បូង ក្រុមសង្គ្រោះបានជួយសង្គ្រោះដោយជោគជ័យ Hakan Yasinoglu អាយុ 45 ឆ្នាំ ដែលបានជាប់ក្នុងគំនរបាក់បែកអស់រយៈពេល 278 ម៉ោងនៅក្រោមគំនរបាក់បែកនៃអគារមួយក្នុងសង្កាត់ Defne ។
សេចក្តីថ្លែងការណ៍ដែលបានបង្ហោះដោយទីភ្នាក់ងារព័ត៌មាន Anadolu នៅលើ Twitter បាននិយាយថា “ក្នុងអំឡុងពេលនៃការជួយសង្គ្រោះ អ្នកជួយសង្គ្រោះត្រូវដាក់លោក Yasinoglu នៅលើរទេះរុញ ហើយគ្របគាត់ជាមួយនឹងអាវកំដៅ។ លោក Yasinoglu ត្រូវបានគេដាក់ក្នុងរថយន្តសង្គ្រោះបន្ទាន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ” ៕ ដោយ៖ ធីរីណា

រូបថត៖ Anadolu


ចែករំលែក៖