ព័ត៌មានទាន់ហេតុការណ៍៖

Arsenal ឡើងឈរកំពូលតារាង Premier League វិញក្រោយ Man City បានត្រឹមស្មើ

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal រកបានគ្រាប់ក្នុងម៉ោងបន្ថែម៩០បូកដើម្បីឈ្នះការស៊ុតបាល់បញ្ចូលទីសរុប៦គ្រាប់នៅទឹកដីក្រុម Aston Villa ហើយត្រឡប់ទៅឈរកំពូលតារាង Premier League វិញ ក្រោយពីក្រុមមេឃខៀវ Man City បានត្រឹមស្មើក្នុងទឹកដីក្រុម Nottingham Forest ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី១៨ កុម្ភៈនេះ។

ការប្រកួតតង់ទី១ ក្រុមម្ចាស់ផ្ទះ Aston Villa បានបើកការនាំមុខ១គ្រាប់នៅនាទីទី៥ ដោយកីឡាករ Ollie Watkins ប៉ុន្តែក្រុមភ្ញៀវកាំភ្លើងធំ Arsenal រកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី១៦ ដោយកីឡាករ Bukayo Saka ប៉ុន្តែក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់១គ្រាប់ទៀតនៅនាទីទី៣១ រកបានដោយកីឡាករ Philippe Coutinho ធ្វើឲ្យការប្រកួតបញ្ចប់ក្នុងវគ្គទី១ក្នុងលទ្ធផល២ទល់១។

ចូលដល់ការប្រកួតក្នុងតង់ទី២ អ្វីៗបានប្រែប្រួល ដោយក្រុមភ្ញៀវ Arsenal បានបើកការសម្រុកឡើងវិញ ហើយនៅនាទីទី៦១ កីឡាករ OleksandrZinchenko សញ្ជាតិអ៊ុយក្រែនរកបានគ្រាប់បាល់តាមស្មើ ពីការស៊ុតបញ្ចូលទីយ៉ាងល្អផុតដៃអ្នកចាំទីEmi  Martinez របស់ក្រុម Aston Villa

ចូលដល់ម៉ោងបន្ថែម៩០នាទីបូក៣ ការស៊ុតរបស់កីឡាករ Jorginho ចំគោលដៅដោយបុកនឹងរបាទីខាងលើ ហើយបាល់ក៏ប៉ះក្បាលអ្នកចាំទី Emi Martinez របស់ Aston Villa ចូលទីខ្លួនឯងជួយឱ្យក្រុម Arsenal នាំមុខ ២។ ក្នុងពេលនោះជិតនឹងចប់ការប្រកួតទៅហើយក្រុម Aston Villa បានបាល់ជ្រុងលើកចុងក្រោយដែលធ្វើឲ្យអ្នកចាំទីក្រុមនេះឡើងមកជួយតែតផងដែរ ប៉ុន្តែត្រូវបានខ្សែការពារក្រុម Arsenal តែតចេញ ធ្វើឲ្យបាល់ដាច់មាត់ជាឱកាសរបស់កីឡាករ Gabriel Martinelli ស៊ុតបញ្ចូលទីគ្រាប់ទី៤ឲ្យ Arsenal រហូតដល់ចប់ការប្រកួតយកឈ្នះក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល៤ទល់២។

ជ័យជំនះបានបញ្ចប់ការមិនឈ្នះក្នុងខែកុម្ភៈ៣ប្រកួតរបស់ Arsenal ហើយបាននាំក្រុមនេះត្រឡប់មកវិញពីលើក្រុម Manchester City បន្ទាប់ពីចាញ់ពួកគេកាលពីពាក់កណ្តាលសប្តាហ៍មុន មាន​ការ​និយាយ​ច្រើន​អំពី​ឱកាស​ដណ្តើម​ពាន​របស់ Arsenal ក្រោយ​ចាញ់ Man City បើ​ទោះ​ជា​ពួក​គេ​បាន​ឈាន​ទៅ​ដល់​កម្រិត​នៃ​ការ​ប្រកួត​នេះ​ដោយឈ្នះ២​ពិន្ទុ​ជាមួយ​នឹងសល់​ការ​ប្រកួត១​ក្នុង​ដៃ​ក៏​ដោយ។

ចំណែកក្រុមភ្ញៀវ Manchester City បានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះNottingham Forest នៅកីឡដ្ឋាន City Ground ក្នុងលទ្ធផល១ទល់១។ កីឡាករ Kyle Walker បាននិយាយថា ទម្រង់លេងរបស់ Manchester City គឺមិនអាចទទួលយកបាន បន្ទាប់ពីពួកគេខកខានឱកាសដើម្បីត្រឡប់ទៅកំពូលតារាង Premier League ជាមួយនឹងលទ្ធផលស្មើជាមួយ Nottingham Forest នៅ City Ground

គ្រាប់បាល់ចុងម៉ោងរបស់កីឡាករ Chris Wood បានតាមស្មើ ក្រោយពីក្រុម Man City រកបាន១គ្រាប់នាំមុខតាំងពីតង់ទី១ដោយខ្សែបម្រើ Bernardo Silva ដែលស៊ុតពីចម្ងាយ។

ជាមួយគ្នានោះខ្សែប្រយុទ្ធឆ្នើម Erling Haaland ក៏មានឱកាសផងដែរ ក្រោយពីស៊ុតបាល់​ផ្លោង ប៉ះនឹងរបាទី ហើយក៏មានឱកាសមួយទៀតពី​ការ​តែត​​របស់ Aymeric Laporte ប៉ុន្តែត្រូវ​បាន​សង្គ្រោះ​យ៉ាង​អស្ចារ្យ​ដោយ​អ្នក​ចាំទី Keylor Navas របស់ Nottingham Forest

កីឡាករ Walker បានបន្តថា “ខ្ញុំមិនបន្ទោសនរណាម្នាក់ទេ ប្រសិនបើខ្សែប្រយុទ្ធមិនទទួលបានសំណាង ឬស៊ុតចំគោលដៅ ពួកយើងជាអង្គភាពការពារត្រូវបន្តយកឈ្នះ ១-០ និងធានាបានពិន្ទុ។ យើងដឹងថាវាមិនអាចទទួលយកបាននោះទេ។ នោះមិនមែនជាខ្ញុំដែលអន់ចិត្តទេ ប៉ុន្តែយើងបានកំណត់ស្តង់ដារខ្ពស់បែបនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយយើងបន្តទៅការប្រកួតបន្ទាប់”។

លទ្ធផលស្មើនេះបានពង្រីកការមិនស្គាល់ចាញ់ក្នុងផ្ទះរបស់ក្រុម NottinghamForest ដល់ទៅប្រកួត ហើយមានន័យថា Man City បានធ្លាក់ទៅលេខបន្ទាប់ពី Arsenal បានត្រឡប់មកកំពូលវិញជាមួយនឹងជ័យជម្នះ លើក្រុម Aston Villa កាលពីរាត្រីថ្ងៃសៅរ៍។

ការប្រកួតបន្ទាប់ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Leicester City នៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខក្នុងក្របខ័ណ្ឌ Premier League ខណៈដែលក្រុមមេឃខៀវ Man City នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ RB Leipzig នៅថ្ងៃទី២៣ កុម្ភៈ ក្នុងក្របខ័ណ្ឌ Champions League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖