ក្រុមរបស់គាត់បានប្រកាសថា ខ្សែបម្រើ Pedri របស់ Barcelona បានរងរបួសសរសៃពួររបស់គាត់ក្នុងការបញ្ចប់ក្នុងលទ្ធផលស្មើ ២–២ ជាមួយនឹងក្រុម Manchester United ក្នុងការប្រកួតក្របខ័ណ្ឌ Europa League កាលពីដើមសប្តាហ៍នេះជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះនឹងអវត្តមានរហូតដល់៤សប្តាហ៍។
Pedri បានប្តូរចេញនៅតង់ទីមួយនៃការប្រកួតកាលពីថ្ងៃព្រហស្បតិ៍។ គាត់ត្រូវបានជំនួសដោយកីឡាករ Sergi Roberto ។
សេចក្តីថ្លែងការណ៍របស់ Barcelona មិនបានបញ្ជាក់ថា Pedri នឹងត្រូវអវត្តមានរយៈពេលប៉ុន្មាននោះទេ ប៉ុន្តែកាសែតអេស្ប៉ាញ Diario AS បានផ្សាយថា គាត់អាចត្រូវអវត្តមានរយៈពេល៤សប្តាហ៍ ដោយ ធ្វើឲ្យកីឡាកររូបនេះពីការប្រកួតជើងទី២នៅទឹកដី Manchester United ក៏ដូចជាការប្រកួត Copa del Rey ទល់នឹងគូប្រជែង Real Madrid ។
Barcelona បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កីឡាករ Pedri របស់ក្លិប FC Barcelona បានរងរបួសសាច់ដុំ Rectus femoris នៅភ្លៅខាងស្តាំរបស់គាត់។ ព័ត៌មាននេះកើតឡើងដូចជាការប៉ះទង្គិចពិតប្រាកដចំពោះ Barcelona ត្បិត Pedri ស្ថិតក្នុងទម្រង់លេងយ៉ាងអស្ចារ្យ ហើយបានដើរតួយ៉ាងសំខាន់ក្នុងការមិនចាញ់អស់រយៈពេលជាយូរមកហើយ”។
Barcelona ឈរកំពូលតារាង La Liga មាន៥៦ពិន្ទុពី២១ប្រកួត។ ក្រុមនេះត្រូវជួបក្រុមលេខ១៦ Cadiz នៅរាត្រីថ្ងៃអាទិត្យនេះវេលាម៉ោង៣អធ្រាត្រម៉ោងនៅកម្ពុជា ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)