ភ្នំពេញ ៖ ថ្ងៃអាទិត្យ ទី១៩ កុម្ភៈ ឆ្នាំ២០២៣ ជាថ្ងៃទីពីរ នៃការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ដែលមានក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយបានតាមដានដោយយកចិត្តទុកដាក់ ប្រកបដោយតម្លាភាពមានន័យថា អ្នកចេះ គឺជាប់ ខណៈដែលពឹងលើសមត្ថភាពខ្លួនឯងផ្ទាល់ជាអ្នកតម្រង់ទិសដៅ គោលបំណងរបស់ខ្លួន។
សូមបញ្ជាក់ថា តាមនាយកកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់នៃអង្គភាពប្រឆាំងអំពើពុករលួយ ( អ.ប.ព. ) បានឱ្យដឹងថា ការប្រឡងប្រព្រឹត្តទៅ ៣ មណ្ឌល មានបេក្ខជន ៩.២២៨ នាក់។ ក្រុមការងារ (អ.ប.ព. ) បានចូលរួមសង្កេតការណ៍បំពេញតាមតួនាទីដែលធ្លាប់ធ្វើកន្លងមក។ ចំពោះស្ថានភាពទូទៅ ទាំងបេក្ខជន ទាំងគណៈកម្មការគ្រប់ភាគីពាក់ព័ន្ធបានគោរពបទប្បញ្ញត្តិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំណែកក្នុងមណ្ឌលនីមួយៗ មានសភាពស្ងប់ស្ងាត់និងមានសណ្តាប់ធ្នាប់ល្អ ។
សូមជម្រាបជូនថា ការប្រឡងចូលក្របខ័ណ្ឌរដ្ឋ ក៏ដូចជាសម័យប្រឡងផ្សេងៗ នៅមធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ ។ល។ គឺមានការរឹតបន្តឹង ដើម្បីឱ្យការប្រឡុងស្ថិតក្នុងស្តង់ដាសមត្ថភាព ៕
ដោយ ៖ សិលា