ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកគ្នាស្លាប់ម្នាក់និង២នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ យ៉ាងហោចណាស់ក៏មាន មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់ដោយសារតែជិះម៉ូតូបុកគ្នាពេញមួយទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០និង៣០នាទី រំលងអធ្រាត្រនៅចំណុចភូមិលើ  ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ម៉ូតូបង្កម៉ាក SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JX -0676  បើកបរដោយឈ្មោះ រិទ្ធ ណារ៉ូត ភេទប្រុស អាយុ១៧ឆ្នាំ ( ស្លាប់)  រួមដំណើរដោយយុវជនម្នាក់ឈ្មោះ ភឿន ភារុន ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាមិត្តភក្តិ (រងរបួស ធ្ងន់)។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកភាគីម៉ូតូម្ខាងទៀត ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1HX-3000 បើកបរដោយឈ្មោះ ភិន វុឌ្ឍ ភេទប្រុស អាយុ២៧ឆ្នាំ (រងបួសធ្ងន់) មានទីលំនៅភូមិព្រែកល្វា ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ករណីនេះ កម្លាំងជំនាញបានយកមធ្យោបាយទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖