ព័ត៌មានទាន់ហេតុការណ៍៖

ម៉ៃ សុគន្ធ រិះគន់ មាស សុខសោភា ស្លៀកពាក់សិចស៊ីភ្ជាប់ទៅនឹងនារីម្នាក់ដែលពាក់អាវទ្រនាប់ជិះម៉ូតូទាំងកណ្តាលថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ មានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមមុននេះជុំវិញការស្លៀកសម្លៀកបំពាក់របស់យុវតីម្នាក់ជិះម៉ូតូទាំងកណ្តាលថ្ងៃពាក់ត្រឹមអាវទ្រនាប់មានបុរសម្នាក់ឌុបនោះ។ កាន់តែចាប់អារម្មណ៍ក្រោយរូបភាពនេះត្រូវបានក្លាយជាប្រធានបទក្នុងការវែកញែកលើបណ្តាញសង្គម ។ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលគឺក្រោយពីតារាចម្រៀងរហ័សនាមមហាទើស លោក ម៉ៃ សុគន្ធ បានទាញភ្ជាប់រូបថតរបស់ក្មេងស្រីខាងលើជាមួយការស្លៀកពាក់របស់តារាចម្រៀងលំដាប់ជួរមុខមាស សុខសោភា ដោយបានប្រើប្រាស់ទាំងពាក្យពេចន៍មួយចំនួនដែលនាំឲ្យអ្នកគាំទ្រតារាចម្រៀង មាស សុខសោភា និងសិល្បករមួយចំនួនចេញមុខរិះគន់ទៅកាន់លោក ម៉ៃ សុគន្ធ វិញផងដែរ។

កន្លងទៅតារាចម្រៀង ម៉ៃ សុគន្ធ ក៏ធ្លាប់បានចេញមុខទើសបុគ្គលល្បីល្បាញមួយចំនួនរួមទាំងតារាចម្រៀងរួមអាជីព ក្នុងនោះក៏មានទាំងតារាចម្រៀង ខេមរៈ សិរីមន្ត ក៏តារាចម្រៀងរូបនេះធ្លាប់រិះគន់ផងដែរ។ សារដែល លោក ម៉ៃ សុគន្ធ រិះគន់ទៅកាន់តារាចម្រៀង មាស សុខសោភា មុននេះបានលើកឡើងមុននេះថា” ចាស់អោយដឹងចាស់ ធ្វើដូចខ្លួនទើបពេញក្រមុំបែកសាច់ បែប ស្ទាវ។ជាអ្នកចំរៀងចាស់វស្សាមួយរូប មិនខំសាងគំរូល្អៗអោយច្រើនទេ ធ្វើដូចកូនក្មេងស្ទាវទើបចេះច្រៀងថតលេចលើលេចក្រោម ទាក់ភ្នែក គោឡើងក (គោស្ទាវ) វា មិនអាចទៅរួចទេ។ ខំសរសើរ ទាំងទឹកដមសំលេង ទាំងការរាប់អានគ្នាដល់ឃើញចឹង ចប់ដោយគ្មានវាចា។ឈប់ទៅ ខំមេស មានប្តីហើយ ខំអីទៀតពាក់អោយ តែប្តីមើលទៅ បានហើយ។ សំលេងពិរោះពីធម្មជាតិហើយ ទោះ មិនស្លៀកពាក់បែបខ្វះសាច់ក្រណាត់ ក៏ល្បី ជួរមុខដែរ យល់នៅ?មកពីអាយដល ធ្វើបានទើបហ្វេនមួយចំនួនធ្វើតាមគ្រប់កាលៈទេសៈ គ្រប់ពេលវេលា ខុសត្រង់តែខោនិងសំពត់តិចទេ”។ 

សារនេះមានការចែករំលែក ហើយក៏ត្រូវបានអ្នកសិល្បករដូចគ្នាចេញមុខរិះគន់តបត្រឡប់ទៅកាន់លោក ម៉ៃ សុគន្ធ។ ក្នុងនោះអ្នកនាង សារីណា ដែលគេស្គាល់ថាជាភរិយារបស់លោក ស៊ុក សុភា ក៏បានទាំងចេញមុខបញ្ចេញយោបល់ប៉ុន្មានឃ្លាតបទៅកាន់លោកម៉ៃ សុគន្ធវិញ។ អ្នកនាងបានលើកឡើងថា៖ ក្នុងនាមជាស្រីដូចគ្នា បងសុំប្រាប់អូន១ណាពៅព្រលឹង តែកុំខឹងនឹងបងណា អូនគួរយល់ពីបងហើយ។ បើបងឃើញយ៉ាងនេះ បងសរសើរវិញទេ សរសើរត្រង់ណា? សរសើរត្រង់ថាក៏ព្រោះតែចាស់វស្សារហើយអាមានប្ដីហើយ តែនៅអាចរក្សាររាងបាន ថតចេញមកគឺនៅឃើញសាកសម ស្អាតយើងគួរសរសើរគេ សម្រាប់ស្រុកគេ បើតារាជួរមុខអញ្ចឹងកាន់តែ sexy ហើយថតមកសាកសមអញ្ចឹង គឺគេសរសើរណាស់ តែបើថា មិនមែនក្មេងស្ទាវហើយមានប្ដីទៀត ខំស្លៀកអញ្ចឹង ចេញមកក្រម៉េបក្រម៉ាប់ សាច់ជ្រូកបីជាន់អី អូនរិះគន់បងនឹងលើកស្ទួយ ចឹងអូនយកពាក្យបងទៅពិចារណាតិចមើលណាពៅព្រលឹង 😘 បងគិតថា ឈុតនេះជាឈុតសាកសមនឹងរាងអាភាហើយ អ្នកខ្លះចង់ស្លៀកពាក់អញ្ចឹង បងជឿរថាស្លៀកមិនបានផង ហើយឃើញអូនផុសអញ្ចឹងនៅមានអ្នកនោះចូលមកសើចគេទៀត ហួសចិត្ត 😏 ចាំណាអូន អ្នកខ្លះស្លៀកពាក់ជិតល្អស្អាត តែចរិកធូរថ្លៃជាងលុយ ១០០រៀលទៀត ហើយជំពាក់គេជុំទឹស។ 

  ទោះជាយ៉ាងណាគេនៅមិនទាន់ឃើញមានប្រតិកម្មណាមួយពីសំណាក់តារាចម្រៀង មាស សុខសោភា នៅឡើយទេ ប៉ុន្តែសារទាំងនោះបានក្លាយជារឿងក្តៅគគុកសម្រាប់អ្នកកាំទ្រតារាចម្រៀងរូបនេះដែលមិនសុខចិត្តនឹងការប្រើពាក្យរិះគន់មិនសមទំនង៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖