ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ លួចម៉ូតូ ២នាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤ និង០០នាទីរសៀល នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចម៉ូតូ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១ និង០០នាទី ត្រង់ចំណុចផ្ទះសំណាក់លីហ្សា ផ្លូវ៩៥ ក្រុមទី៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកឺវ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ាង លីហៃ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ផ្ទះជួល ផ្លូវលំ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មុខរបរ និស្សិត។

ចំណែកជនសង្ស័យ ទាំង២នាក់ មាន ៖ ១-ឈ្មោះ យ៉ា រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។ ២-ឈ្មោះ មុិល ភាព ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ (គ្មានសារធាតុញៀន)។

សម្ភារៈបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាកscoopy ពណ៌ស ផ្លាកលេខភ្នំពេញ 1HO-2708 លេខតួ+លេខម៉ាសុីន8151636។

ដំណើររឿងៈ នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានជិះម៉ូតូចូលទៅសម្រាកក្នុងចំណុចកើតហេតុខាងលើ ដោយបានទុកម៉ូតូនៅក្នុងបរិវេណផ្ទះសំណាក់ ហើយជនរងគ្រោះចូលសម្រាកក្នុងបន្ទប់បាត់ទៅ បន្ទាប់មកមានជនសង្ស័យ ចំនួន០២នាក់ខាងលើ បានដើរមកដល់ចំណុចកើតហេតុ ឃើញម៉ូតូជនរងគ្រោះ ឱកាសស្ងាត់ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ បណ្ដើរចេញមកក្រៅបានសម្រេច ហើយរត់គេចខ្លួន។ បន្ទាប់មកជនរងគ្រោះភ្ញាក់ពីដេកមិនឃើញម៉ូតូ ក៏បានមកដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ បន្ទាប់ពីទទួលបណ្ដឹងជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ និងឈានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ខាងលើ នៅចំណុចផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ នៅថ្ងៃទី១៩-០២-២០២៣ វេលាម៉ោង១៤ និង០០នាទី យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ដើម្បីសួរនាំ និងចាត់ការតាមផ្លូវច្បាប់ ៕

 

ដោយ៖ ជីណា


ចែករំលែក៖