ខេត្តបាត់ដំបង៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)បើកវគ្គបំប៉នជំនាញបោសសម្អាតមីនដល់កងអនុសេនាតូចចំនួន ១៩ ដែលមានសិក្ខាកាមចូលរួមមានចំនួន ៨៣២រូប។នេះបើយោងតាមផេកផ្លូវការណ៍របស់អាជ្ញាធរមីនកម្ពុជាដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៣នេះ។
ក្នុងរបាយការដដែលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឈីវ លីម អគ្គលេខាធិការរងអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ថ្នាក់ដឹកនាំអាជ្ញាធរមីន បានចូលរួមពិធីបើកវគ្គបំប៉នជំនាញបោសសម្អាតមីនដល់កងអនុសេនាតូច ចំនួន ១៩ ដែលមានសិក្ខាកាមចូលរួមមានចំនួន ៨៣២រូប ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម នៅសាលាពលទាហានយោធភូមិភាគទី៥ ចាប់ផ្តើមពីថ្ងៃទី២០ កុម្ភៈ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានឲ្យដឹងថា វគ្គបំប៉ននេះរៀបចំឡើងក្នុងគោលបំណង ដើម្បីយល់ច្បាស់ពីនិតិវិធីក្នុងការបោសសម្អាតមីន/គ្រាប់ និងបច្ចេកទេសប្រើប្រាស់ម៉ាស៉ីនរាវមីន ដែលមានគ្រូបង្រៀនមកពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)៕
ដោយ៖ចន្ទ លីហ្សា