ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ុយក្រែនដោយចាប់ផ្តើមផ្លាស់ប្តូរយុទ្ធសាស្ត្រជាបណ្តើរៗ

ចែករំលែក៖

វីដេអូដែលបានចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញពីការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ី ដែលបានបំផ្លាញមូលដ្ឋានទ័ពអាកាសអ៊ុយក្រែនដែលក្នុងនោះយន្តហោះចម្បាំងជាច្រើនគ្រឿងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។
វីដេអូដែលទើបចេញផ្សាយថ្មីៗនេះបង្ហាញពីលទ្ធផលនៃការវាយប្រហារដោយមីស៊ីលរុស្ស៊ីលើមូលដ្ឋានទ័ពអាកាសអ៊ុយក្រែន។ យន្តហោះចម្បាំងមួយគ្រឿងក្នុងវីដេអូបានក្រឡាប់ចុះក្រោមដែលបណ្តាលមកពីការផ្ទុះខ្លាំង។
យោងតាមរបាយការណ៍មួយចំនួនបានឱ្យដឹងថាការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីបានបំផ្លាញយន្តហោះយោធាអ៊ុយក្រែនយ៉ាងតិច១០គ្រឿង។ ភាគច្រើននៃយន្តហោះចម្បាំងទាំងនេះមិនអាចស្តារជួសជុលឡើងវិញបានទេគឺខូចទាំងស្រុង ប៉ុន្តែមូលដ្ឋានអាកាសអាចត្រូវបានសាងសង់ឡើងវិញសម្រាប់ការប្រើប្រាស់នាពេលអនាគត ទោះបីជាគ្មានយន្តហោះចម្បាំងក៏ដោយ។
ផ្អែកលើរូបភាពក្នុងវីដេអូ វាហាក់បីដូចជាហេដ្ឋារចនាសម្ព័ន្ធជុំវិញ រួមទាំងឃ្លាំងផ្ទុកគ្រាប់រំសេវក៏ត្រូវបានបំផ្លាញផងដែរ។ ពេលវេលា និងទីតាំងពិតប្រាកដនៃវីដេអូខាងលើ នៅមិនទាន់ដឹងនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ វីដេអូនេះត្រូវបានគេនិយាយថាត្រូវបានថតកាលពីរដូវក្តៅមុន ប៉ុន្តែភាគីអ៊ុយក្រែនទើបតែបានប្រកាសកាលពីពេលថ្មីៗនេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ VOV.VN


ចែករំលែក៖