ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ ទទួលបានទេសចរជាង៣៦ម៉ឺននាក់, ភ្ញៀវបរទេសផ្ទៃក្នុង៤៦,៤៥៣នាក់​ ក្នុងសប្ដាហ៍ទី៣ខែកុម្ភៈ

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ នៅយប់ថ្ងៃ​អង្គារ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ សប្ដាហ៍ទី៣ខែកុម្ភៈ ចាប់ពីថ្ងៃទី១៣-១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប៣៦០,១៣៥នាក់ ក្នុងនោះភ្ញៀវជាតិ៣១៣,៦៨២នាក់ ភ្ញៀវបរទេសផ្ទៃក្នុង៤៦,៤៥៣នាក់។ 

ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រះសីហនុ ៧២,០៥៦នាក់

* ខេត្តត្បូងឃ្មុំ ៦៥,៣៨៥នាក់

* ខេត្តសៀមរាប ៣៩,៨០០នាក់

* រាជធានីភ្នំពេញ ៣៤,២៦៩នាក់

* ខេត្តកំពត ២៥,១៣២នាក់

* ខេត្តបាត់ដំបង ២១,១៩២នាក់

* ខេត្តកំពង់ចាម ១៧,៨៨៤នាក់

* ខេត្តស្វាយរៀង ១៧,៨៦៩នាក់។

គួរការកត់សម្គាល់ថា ចរន្តភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តបង្ហាញសញ្ញាវិជ្ជមាន ប្រកបដោយភាពសុទិដ្ឋិនិយមជាមួយចំនួនជាង៣៦ម៉ឺននាក់ក្នុងសប្តាហ៍នេះ ខណៈដែលសប្តាហ៍កន្លងមកកម្ពុជាទទួលបានភ្ញៀវសរុបប្រមាណ​២៩ម៉ឺននាក់៕

ដោយ​៖សហការី​


ចែករំលែក៖