ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងជួយសង្គ្រោះហ្វីលីពីនប្រថុយនឹងគ្រោះថ្នាក់ឡើងភ្នំភ្លើងដែលកំពុងផ្ទុះទៅជិតកន្លែងធ្លាក់យន្តហោះ

ចែករំលែក៖

ទោះបីជាមានហានិភ័យក៏ដោយ ក៏ក្រុមអ្នកជួយសង្គ្រោះហ្វីលីពីនបានឡើងភ្នំភ្លើងដែលកំពុងផ្ទុះមួយ ដើម្បីទៅដល់កន្លែងកើតហេតុនៃឧប្បត្តិហេតុធ្លាក់យន្តហោះកាលពីថ្ងៃទី១៨ ខែកុម្ភៈ។
កាលពីថ្ងៃទី២១ ខែកុម្ភៈ មន្ត្រីហ្វីលីពីនបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសកំពុងឡើងភ្នំភ្លើងដែលកំពុងផ្ទុះមួយដើម្បីទៅដល់តំបន់ដែលយន្តហោះបានធ្លាក់កាលពីចុងសប្តាហ៍។ មន្ត្រីហ្វីលីពីនបានពណ៌នាថា វាជា«ប្រតិបត្តិការដ៏គ្រោះថ្នាក់»។
មនុស្ស៤នាក់ក្នុងនោះមានជនជាតិអូស្ត្រាលី២នាក់នៅលើយន្តហោះ Cessna 340 នៅពេលដែលវាបានបាត់ខ្លួននៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ។ យន្តហោះបានបាត់បង់សញ្ញាបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Bicol ក្នុងខេត្ត Albay ដែលមានចម្ងាយ២-៣គីឡូម៉ែត្រពីភ្នំភ្លើង Mayon ។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ក្រុមអ្នកស៊ើបអង្កេតហ្វីលីពីនបានបញ្ជាក់ថា កម្ទេចកម្ទីដែលបានរកឃើញនៅលើភ្នំភ្លើង Mayon កាលពីចុងសប្តាហ៍គឺមកពីយន្តហោះបាត់ខ្លួន។ គេនៅមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់រងរបួសក្នុងហេតុការណ៍នេះទេ ។
សាជីវកម្មអភិវឌ្ឍន៍ថាមពលដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលបាននិយាយថា យន្តហោះដែលបាត់នោះជាកម្មសិទ្ធិរបស់ពួកគេ។ ជនជាតិអូស្ត្រាលីពីរនាក់នៅលើយន្តហោះគឺជាទីប្រឹក្សាបច្ចេកទេសរបស់ក្រុមហ៊ុន។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន (CAAP) បាននិយាយថា នៅពេលកើតហេតុ យន្តហោះបានហោះទៅទិសខាងលិចនៃភ្នំភ្លើង ក្នុងរយៈកម្ពស់ប្រហែល 1.070 ម៉ែត្រ ទៅ 1.200 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ៕

ដោយ៖ ធីរីណា(រូបថត៖ AFP)


ចែករំលែក៖