ភ្នំពេញ៖ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការប្រើប្រាស់អុីនធើណេត វាពិតជាផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ ដោយកុមារខ្លះអាចនិងអាចក្លាយទៅជាជនល្មើស ឬ អ្នកប្រព្រឹត្តបទល្មើស ផ្សេងៗ បច្ចប្បន្ននេះ ដោយសារតែការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យាបានធ្វើឱ្យអ្នកប្រើប្រាស់អុីនធើណេតកើនឡើងយ៉ាងលឿន គួរឱ្យកត់សម្គាល់ ដោយក្នុងចំណោមអ្នកប្រើប្រាស់៣នាក់ មាន១នាក់ទៅហើយជាកុមារដែលបានប្រើប្រាស់អុីនធើណេតនេះ ដែលវាពិតជាផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ ដោយកុមារខ្លះអាចនិងអាចក្លាយទៅជាជនល្មើស ឬ អ្នកប្រព្រឹត្តបទល្មើសថែមទៀតផង។
នេះបើតាមការ បញ្ជាក់បន្ថែម របស់លោក រឿង សេរីតារា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ក្នុងបទបង្ហាញមួយស្តីពីការពង្រឹងយន្តការរាយការណ៍និងឆ្លើយតបករណីនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាម ប្រព័ន្ធអនឡាញ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំឆ្លុះបញ្ចាំងលទ្ធផលអនុវត្តការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៣ នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមជា អធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ ។
លោក ស្រី កែវ សុខពិសី បានបញ្ជាក់ថា៖ ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចប្បន្ននេះ អ្នកប្រើប្រាស់អុីនធើណេត ជាកុមារ កំពុងតែមានការកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ ក្នុងចំណោមអ្នកប្រើប្រាស់៣នាក់ មាន១នាក់គឺជាកុមារ។ ប្រព័ន្ធអុីនធើណេត មិនត្រឹមតែជាទីកន្លែងដែលកុមារអាចស្វែងរកព័ត៌មាន រឿងរ៉ាវ រៀនសូត្រ ចំណេះ ដឹង លេងកម្សាន្ត និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងមនុស្សដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ និងអ្នកប្រើប្រាស់ជាច្រើនផងដែរ ។
នេះដោយសារតែពួកគេមិនទាន់បានយល់ដឹងពីគុណសម្បត្តិ និងគុណ វិបត្តិ ឬ មិនទាន់ចេះប្រើប្រាស់វាបានត្រឹមត្រូវ។ កុមារខ្លះ ខណៈគ្មានឪពុកម្តាយ អាណាព្យា បាល ឬ អ្នកថែរក្សាកុមារនៅតាមមើល ឬគ្មានមនុស្សពេញវ័យនៅក្បែរ កុមារ ហ៊ានប្រព្រឹត្តដោយប្រថុយប្រថានតាមអនឡាញ។ ឧទាហរណ៍ កុមារ ហ៊ានផ្ញើរសាររូបភាព មាតិកាពាក់ព័ន្ធនឹងផ្លូវភេទ វីដេអូរួមភេទទៅឱ្យ មិត្តភក្តិ ឬនរណាម្នាក់។ ពេលខ្លះរូបភាព ឬវីដេអូទាំងនោះត្រូវបានគ ចែកចាយបន្តទៀតច្រើនដងដែលត្រូវបានគេប្រើប្រាស់ ឬ បកស្រាយ ខុសពីគោលបំណងដើម ជាហេតុបង្កនូវការលំបាកដល់កុមារ។ ពេល ខ្លះកុមារអាចក្លាយទៅជាជនល្មើស ឬ អ្នកប្រព្រឹត្តបទល្មើស ដែលអាច ប្រឈមមុខចំពោះមុខច្បាប់ទៀតផង។
ក្នុងបទបង្ហាញនោះ ក៏បានពិភាក្សាស្វែងយល់អំពី ឥរិយាបថកុមារនៅលើប្រព័ន្ធអុីនធើណេត យល់ដឹងពីហានិ ភ័យនៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ការរុកគួនឆាឆៅតាមអនឡាញ និង មធ្យោបាយនានា ដើម្បីស្វែងរកជំនួយ និងការគាំទ្រនៅពេលកូនៗរបស់អ្នកកំពុងប្រឈមមុខនឹងកង្វល់នៅតាមប្រព័ន្ធ អុីនធើណេត។
លោកស្រី កែវ សុខពិសី បានមានប្រសាសន៍លើកឡើងថា៖ នៅក្នុងឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ សម្រេចបានសមិទ្ធផលការងារ យ៉ាងល្អ ។ លោកស្រីគាំទ្រចំពោះផែនការសកម្មភាពការងារទិសសម្រាប់ការងារឆ្នាំ២០២៣របស់គណៈកម្មាធិការនេះ ដោយលោកស្រីបញ្ជាក់ថា៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ បានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដោយ ធ្វើយ៉ាងណាអោយកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងប្រែក្លាយប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។
លោកម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា សម្រាប់ឆ្នាំ២០២២ កន្លងមកនេះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ សម្រេចបានសមិទ្ធផលការងារ ល្អប្រសើរ ហើយអ្វីដែលត្រូវបន្តការងារនេះ គឺយើងត្រូវនាំគ្នាពិនិត្យ វាយតម្លៃ ប្រមូលទិន្នន័យរួម ដើម្បីដាក់ទិសដៅការងារក្នុងឆ្នាំ២០២៣ អោយកាន់តែល្អប្រសើរថែមទៀត ពិសេសការពង្រឹងតួនាទីស្ត្រី ព្រោះស្ត្រីជាឆ្អឹងខ្នងរបស់សង្គមជាតិ ។
ត្រូវបណ្តុះបណ្តា លស្ត្រីដែលក្រីក្រនិងងាយរងគ្រោះ ដើម្បីអោយពួកគាត់រកចំណូលចិញ្ចឹមជីវិតបាន កាត់បន្ថយបាននូវភាពក្រីក្រ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ ៖ សំរិត