ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :
១- ក្នុងការតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត = គណបក្ស ជាអ្នកតែងតាំងនិងជ្រើសតាំង មិនមែនតែងតាំងដោយខ្លួនឯងដូចទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិទេ?
២- ឯកឧត្តម ហ៊ុន ម៉ាណែត មិនមែនតែងតាំងខ្លួនឯងទេ = គឺសន្និបាតគណបក្សប្រជាជនកម្ពុជាជាអ្នកមានសិទ្ធិតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សខ្លួន អ្នកក្រៅបក្សគ្មានសិទ្ធិនិយាយនិងជំទាស់ទេ?
៣- ផ្លូវបានបើកចំហរហើយ = ល្មម ស៊ន តារា ភ្ញាក់រលឹកហើយងាកមករួមរស់ជាមួយឱពុកម្តាយនិងបងប្អូននៅស្រុកកំណើតវិញទៅវាប្រសើជាងដើរតាមទណ្ឌិតមេឧទ្ទាមក្បត់ជាតិនោះ?
៤- ជំហររបស់សម្តេចតេជោ ហ៊ុន សែន មានចិត្តសណ្តោសប្រណីដល់គ្រប់ពលរដ្ឋខ្មែរអោយមាននិន្នាការ នយោបាយខាងណាក៏ដោយ = លើកលែតែទណ្ឌិតមេឧទ្ទាមក្បត់ជាតិជ្រុលនិយមតែប៉ុណ្ណោះដែលកែលែងបាន ?
៥- អ្នកដែលជេរសម្តេចតេជោខ្លាំងក្លា = មិនប្រាកដជាសត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ទេ អាចអ្នកខ្លះជាចារកម្មបម្រើសម្តេចតេជោ ហ៊ុន សែន ទៅវិញទេ?
៦- លោក សុន ឆ័យ ចង់បានដំណោះស្រាយនយោបាយក្រៅ ប្រព័ន្ធតុលាការ = គេបើកផ្លូវឲ្យសុំទោសរួចហើយតើតែ សុន ឆ័យ រឹងទទឹងមិនព្រមឥឡូវហួសពេលហើយព្រោះតុលាការកាត់សេចក្តីរួចហើយ។
៧- មិនមែនអូសទាញ ស៊ន តារាទេ = គ្រាន់តែពន្យល់ស៊ន តារា ឲ្យយល់ត្រូវទេតើ កុំនៅប្រមាថមើលងាយឳពុកម្តាយតទៅទៀត?
៨- ស៊ន តារា ថាគោរពឳពុកម្តាយ = តែ ស៊ន តារាមើលងាយនិងប្រមាថឳពុកម្តាយ ?
៩- ទោះថាបក្សប្រឆាំងមានអ្នកគាំទ្រច្រើន = តែមិនលើសពី១០%ទេគ្រាន់តែលើសពី១?
១០- ការមកចូលរួមជាមួយគណបក្សនយោបាយណាមួយគឺជាសិទ្ធិនយោបាយរបស់ពលរដ្ឋម្នាក់ៗ = តាមការយល់ឃើញរបស់ម្នាក់ៗដោយគ្មានការបង្ខិតបង្ខំគំរាមកំហែងឡើយ? ៕
ដោយ ៖ សហការី