ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​ស្លាប់​ និង​របួស​ចំនួន​១៦​នាក់​ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ កើតឡើង​៨​លើក​!

ចែករំលែក៖

​ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​អគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​កាលពីថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ម្សិលមិញនេះ​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ចំនួន​៥​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ចំនួន​៤​នាក់​(​ស្រី​៣​នាក់​)​ និង​របួសស្រាល​ចំនួន​ ៧​នាក់​(​ស្រី​៣​នាក់​)​ ។​

​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១៦​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​៨​លើក​។ 

សូមជម្រាបដែរថា​ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ កាលពីថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ម្សិលមិញនេះដែរ​ បានឱ្យដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១០៥​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៥១០​គ្រឿង​ ម៉ូតូ​ចំនួន​ ៣៩២​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ យានយន្ត​ល្មើស​សរុប​ចំនួន​ ៤៧៧​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៣៨៥​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា៕

ដោយ៖សហការី(រូបភាព៖ ឯកសារ)


ចែករំលែក៖