ព័ត៌មានទាន់ហេតុការណ៍៖

កូនអ្នកខេត្តបន្ទាយមានជ័យ ប្អូនស្រីម្ចាស់ផេក (Chhom Srey Pach) មានទេពកោសល្យ ពហុជំនាញ ខាងធ្វើម្ហូប របៀបស្រុកស្រែ ធម្មជាតិពិតៗ ល្បីពេញ facebook

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ប្អូនស្រីម្នាក់ អាចជាអ្នកស្រុកកំណើតខេត្តបន្ទាយមានជ័យ មានទេពកោសល្យខ្ពស់ ក្នុងការទាញឱ្យមានការចាប់អារម្មណ៍ ពីអ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក តាមដានពីសកម្មភាពរបស់ប្អូន គ្រប់ទង្វើ ដែលបង្កើត ជាវីដេអូ ក្នុងចន្លោះពី៥នាទី ទៅជិត ១០នាទី លើផេករបស់ខ្លួនដែលមានឈ្មោះថា, (Chhom Srey Pach) មានអ្នកចូលមើលច្រើន  Like 50K , ឬលើសពីជាង 100K ដល់ 200K, Comments 5ទៅ 10K , Shars 5 ទៅ 10K ឬលើសពីនេះ និងមានអ្នកចូលមើល ពីសកម្មភាព វីដេអូ ចាប់ពី 2.4M ឡើងទៅ ដោយសារប្អូនស្រី បានបង្ហាញពីស្នាដៃពិតៗ ចំពោះការធ្វើ ម្ហូបអ្វីមួយ គឺរកគ្រឿងផ្សំ បន្លែ ត្រី សាច់ ដោយខ្លួនឯងផ្ទាល់ តាមបឹង ត្រពាំង ប្រឡាយ ស្រះ បានមកស្រស់ៗ រស់ៗ រៀបចំធ្វើម្ហូប អោយមើល ស្ទើរស្រក់ទឹកមាត់ ពិសេសប្អូនស្រី មានកាយវិការរស់រវើក សំដី អធិប្បាយបញ្ជាក់ពី សកម្មភាព មុនពេលធ្វើ កំពុងធ្វើ ធ្វើរួច និងញាំស្តែងៗ ហើយមានសំឡេងចាប់អារម្មណ៍បំផុត ស្រដៀងអ្នកខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប អ្នកសុរិន្ទ យ៉ាងរដឺនៗ តែច្បាស់ និងបង្កប់ជាមួយពាក្យកំប្លែងស្ងួត (ពិតជាជាប់ចិត្តស្តាប់ មិនជិនណាយ )ឡើយរាល់ការ បកស្រាយរបស់ប្អូន   

មើលតាមផេកវីដេអូ ប្អូនស្រីចេះស្ទាត់ជំនាញ ក្នុងការធ្វើម្ហូប របៀបស្រុកស្រែ របស់របរប្រើប្រាស់ ជារបស់ខ្មែរ របស់បុរាណ ជាមួយតំបន់ជនបទ ដោយសម្លៀកបំពាក់ កូនអ្នកស្រែចម្ការ ១០០% ។ ក្នុងនោះប្អូនស្រី អាចធ្វើគ្រប់បែបយ៉ាង … ដូចជា, (ខ្ទឹមជ្រក់) មានន័យថា, ដាំខ្ទឹមខ្លួនឯង នៅផ្ទះខ្លួនឯង ដកខ្ទឹមមកធ្វើជ្រក់ខ្លួនឯង ឆ្ងាញ់ស្ទើរហៀរទឹកមាត់ ! បើធ្វើ (កន្ធាយអប់អំបិល) គឺប្រើចង្ក្រាន បរិស្ថាន ACE1 គិតពីសុខភាព សុវត្ថិភាព និងបរិស្ថាន សម្រាប់បងប្អូន ដល់អ្នកចង់ញាំ ចង់ទិញ ។  បើឃ្មុំអាំងផ្ទាប់អន្លក់ផ្កាស្តៅ លក្ខណៈធម្មជាតិ ញាំកណ្តាលវាលស្រែ, ទាអាំងញាត់គ្រឿងសមុទ្រ, ថ្មីៗ បែកញាំក្តៅៗ ឆ្ងាញ់អស្ចារ្យ , នំចាក់អំបែងស្នូលសាច់កណ្តុរ លក្ខណៈអ្នកខេត្តបន្ទាយមានជ័យ ចូលចិត្តកណ្តុរស្រែ ធម្មជាតិ, ។ ប្អូនស្រីចេញដំណើរ មើលគោពេលព្រឹក ដាក់តែបបរខ្នរមួយកំប៉ុង ពងមាន់ស្រែមួយ គិតថាញាំ រស់ហើយ ! ញាំកណ្តាលវាលស្រែ, ដល់ពេលវេលាថ្ងៃ ដាំបាយ អាំងត្រី ទំនងនោះទំនង ! , បើថ្ងៃនៃក្តីស្រឡាញ់ ប្អូនស្រី ចែកក្តីស្រលាញ់ ថ្ងៃនៃក្តីស្រឡាញ់ជូនក្មេងៗ គឺធ្វើនំផ្ទាល់ដៃ ចែកជូនដល់ក្មេងក្នុងភូមិ ជាច្រើន ប្រកបដោយចិត្តសប្បុរស។ បំពងសាច់ជ្រូក៣ជាន់ ជ្រក់ក្រសាំង គឺប្រើខ្ទះដាក់ខ្លាញ់ ចៀនធ្វើកណ្តាលស្រែ , ប្អូនស្រណោះក្មេងៗ និងរឿងអតីតកាលពីកុមារ ក៏ធ្វើ បបរផិកហូបផ្ទាល់ និងចែកជូនក្មេងៗផង ផ្តិតនូវរូបភាពធ្វើពិតៗ ។ ធ្វើសម្លរម្ជូរគ្រឿងពោះគោ  ទៅស្រែអត់មានអម្ពិលសម្រាប់ស្លរ មានតែប្រើ អមិ្ពល ខ្នរ ជំនួស បើប្អូនបានប្រាប់ថា, កុំភ្លេចជាមួយ ម្សៅអមិ្ពល ខ្នរ ប្រើជំនួសអំមិ្ពល សម្រាប់ម្ជូរ អីក៏បាន  ។ និយាយរួមបើមើសវីដេអូ រាល់សកម្មភាព របស់ប្អូនស្រី ពិតជាតាមដានជក់ចិត្ត ហើយក៏សូមសរសើរ នូវទេពកោសល្យ ជាមួយ ការខិតខំ តស៊ូ ធ្វើការ ដោយប្រាកដប្រជានេះផងដែរ ។ បើធ្វើ លៀសហាលហូប គឺចុះតាមអូរ ប្រឡាយ រកដោយខ្លួនឯងផ្ទាល់ មកប្រឡាក់ហាល , មើលទៅឆ្ងាញ់នោះឆ្ងាញ់ ! មាន វីដេអូ ពិតៗ រាល់សកម្មភាពរបស់ប្អូនស្រី៕

ដោយ ៖ សិលា


ចែករំលែក៖