ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានមានប្រសាសន៍ឱ្យដឹងថា, រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាសឬស្សីកែវ ដែលមានប្រវែង ៤៨៣ ម៉ែត្រទទឹង ១៥,៨ ម៉ែត្រ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះទៅ។
លោកអភិបាលរង រាជធានីភ្នំពេញ កើត ឆែ បានបញ្ជាក់ថា, នេះជាសមិទ្ធផលថ្មីមួយទៀត ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ , អរគុណសន្តិភាព ។
សូមបញ្ជាក់ថា, នៅរាជធានីភ្នំពេញ ដែលជាបេះដូង ព្រះរាជាណាចក្រកម្ពុជា មានស្ពានអាកាសជាច្រើន បានអភិវឌ្ឍន៍រួច ដូចជា : ស្ពានអាកាសតិចណូ, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៧មករា(ស្ពានអាកាសពេទ្យលោកសង្ឃ), ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាសចោមចៅ , និងអាកាសស្ពានអាកាសឬស្សីកែវ ដែលមានប្រវែង ៤៨៣ ម៉ែត្រទទឹង ១៥,៨ ម៉ែត្រ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះទៅ ៕
ដោយ ៖ សិលា