ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទងនឹងការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធករណីដុតបំផ្លាញរថយន្ត​អ្នកដ​ទៃនៅស្រុកកំរៀង​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ដែលទើប​ទទួល​នៅថ្ងៃអាទិត្យទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ថា៖​ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបា​ល​ខេត្តបាត់ដំបងមាន​កិត្តិយសសូមជម្រាបជូនសា​ធា​រ​ណជន​ អ្នកសារព័ត៌មាននិងអ្នកនិ​យមប្រេីប្រា​ស់បណ្តាញសង្គមជ្រាបថា​ កាលពីយប់ថ្ងៃ​សុក្រថ្ងៃទី​២៤ខែកុម្ភៈឆ្នាំ២០២៣​ វេលា​ម៉ោង​០១​និង ០៨នាទីរំល​ងអធ្រាត្រឈានចូលថ្ងៃទី​២៥​ ខែកុម្ភៈ​ឆ្នាំ២០២៣ មាន​ករណីធ្វើឱ្យខូចខាត​ដោយចេតនា​(​លួចដុតរថយន្ត)​មួយកេីតឡេីងបង្កដោយជនសង្ស័យមិនស្គាល់​ អត្តសញ្ញាណបានធ្វេីសកម្ម​ភាពលួចដុតបំផ្លាញថយន្តមួយគ្រឿងម៉ាក TOYOTA  បាឡែនពណ៌ទឹកមាស​ស៊េរីឆ្នាំ 2003 ពាក់ស្លាក​លេខបាត់ដំបង 2B-92​24ជារបស់ជនរងគ្រោះឈ្មោះ ឆោម ឆវ័ន្ត ភេទប្រុស អា យុ ៤៣ ឆ្នាំរស់នៅ ភូមិ ឃុំកើត ហេតុខាងលើមានមុខរបរគ្រូប​ង្រៀន ដែល រថយន្តនេះត្រូវបានឆេះខូច ខាត​ទាំង​ ស្រុង។ 

នៅពេលកេីតហេតុព័ត៌មាននេះបាន ដឹងដល់សមត្ថកិច្ចនគរបាលស្រុកកំរៀង​ ហេីយដោយអនុវត្តតាមបទ​បញ្ជារបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ ក៏ដូច​យោបល់របស់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និងដោយអនុវត្តតាមអធិបញ្ជារបស់លោក​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញានៃអយ្យការ​អម​សាលាដំបូងខេត្តបាត់ដំបង​ លោក​វរ​សេនីយ៍ទោ​ វេ​ គឹម​ចត់​ អធិការន​គរ​​បាលស្រុកកំរៀង​ បា​នដឹកនាំកម្លាំងនគ​របាលធ្វេីការស្រាវជ្រាវនិងឈានទៅធ្វេីការឃាត់ខ្លួនជនសង័្ស​យ​ចំនួន​០២នាក់ភេទប្រុសនាំមកធ្វេីការស្រាវជ្រាវ​ហេីយ។ 

នៅពេលនេះសមត្ថកិច្ចកំពុងធ្វេីការ ស្រាវជ្រាវជុំវិញមូលហេតុនៃករណីដែលឈានដល់ការដុតបំផ្លាញទ្រព្យសម្បត្តិខាងលេីនេះហេីយចំពោះមូលហេតុយ៉ាងណានោះសមត្ថកិច្ចនឹងជម្រាបជូននៅពេលក្រោយ។ ដូចបានជម្រាបជូនខាងលេី​សូមសាធា​រណជន​ អ្នក​សារព័ត៌មាននិងអ្នកនិ​យមប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន៕

ដោយ​៖សហការី​


ចែករំលែក៖