ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហម Man Utd ឈ្នះ EFL Cup ដើម្បីបញ្ចប់ការរង់ចាំពានរង្វាន់រយៈពេល៦ឆ្នាំ

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានឈ្នះពានរង្វាន់ជាលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧ ជាមួយនឹងជ័យជម្នះលើក្រុម Newcastle United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFP League Cup នៅកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ កុម្ភៈ។

ការរង់ចាំរបស់ក្រុម Newcastle សម្រាប់ពានរង្វាន់ខាងលើនេះដែរបានបរាជ័យបន្ទាប់ពីធ្លាប់លើកពានកាលពីឆ្នាំ១៩៦៩ក្រោយពីគ្រាប់បាល់គ្រាប់ក្នុងរយៈពេលនាទីក្នុងតង់ទីបានបង្កើតភាពអស្ចារ្យរបស់ Manchester United ហើយបានធ្វើឱ្យពួកគេឆ្ពោះទៅរកភាពជោគជ័យជាលើកដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Erik ten Hag

ខ្សែបម្រើ Casemiro បានបំបែកភាពជាប់គាំងបន្ទាប់ពីនាទី៣៣នៅពេលដែលគាត់បានតែតបាល់បញ្ចូលទីពីការស៊ុតហ្វ្រីឃីករបស់ខ្សែការពារស្លាប Luke Shaw ក្រុមរបស់គាត់បានបង្កើនអត្ថប្រយោជន៍របស់ពួកគេទ្វេដងបន្ទាប់ពីកីឡាករ Sven Botman របស់ក្រុម Newcastle បានរារាំង ប៉ុន្តែខ្សែប្រយុទ្ធ Marcus Rashford នៅតែអាចបំប៉ោងសំណាញ់ទីបាន១គ្រាប់បន្ថែមទៀតផុតដៃអ្នកចាំទី Loris Karius ដែលជាអ្នកចាំទីដំបូងរបស់ Newcastle ជំនួសតំណែង Nick Pope ដែលត្រូវបានព្យួរ។

ក្រុមសារិកាព្រៃ Newcastle របស់លោក Eddie Howe បានព្យាយាមស្វែងរកគ្រាប់បាល់នៅពាក់កណ្តាលតង់ទីពីរ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីក្រុមបិសាចក្រហមបាន

នេះមានន័យថា Manchester United បានត្រឡប់មកវិញនូវកិត្តិយស បន្ទាប់ពីជោគជ័យចុងក្រោយកាលពីឆ្នាំមុននៅពេលដែលក្រុមនេះលើកពាន Europa League ក្រោមការដឹកនាំរបស់លោក Jose Mourinhoហើយក៏បានឈ្នះការប្រកួតនេះក្នុងយុទ្ធនាការដូចគ្នា។ ភាពរស់រវើករបស់ United ក្រោមការដឹកនាំរបស់លោក Ten Hag ឥឡូវនេះមានរង្វាន់ធំៗផ្សេងទៀតដែលក្រុមមានឱកាសនឹងប្រជែងនៅរដូវកាលនេះ

ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងយុទ្ធសាស្ត្រដ៏មុតស្រួចរបស់គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានផ្លាស់ប្តូរក្លិបចាប់តាំងពីសុបិន្តអាក្រក់បើករដូវកាលនោះ នៅពេលដែលពួកគេបានចាញ់ក្នុងផ្ទះខ្លួនឯងក្រោមស្នាដៃក្រុម Brighton និងបានស៊ុតបាល់បញ្ចូលទីចំនួនគ្រាប់ក្នុងតង់ទីក្នុងការចាញ់ដ៏អាម៉ាស់នៅឯទឹកដីក្រុម Brentford

ការមកដល់របស់ខ្សែបម្រើ Casemiro ឆ្នើមគឺមានការអភិវឌ្ឍន៍ដ៏អស្ចារ្យនៃខ្សែការពារ Lisandro Martinez និងការស្តារឡើងវិញរបស់ខ្សែប្រយុទ្ធ Rashford បានជួយធ្វើឱ្យក្រុមនៅ Old Trafford ក្លាយជាក្រុមកំពុងលេចធ្លោឡើងវិញម្តងទៀត។ ក្រុមបិសាចក្រហមបានគ្រប់គ្រងវគ្គផ្តាច់ព្រ័ត្រនេះ ដោយមិនអនុញ្ញាតឱ្យ Newcastle ត្រឡប់មកវិញនោះទេ ហើយនេះគឺជាផ្លូវមួយនៃការឈ្នះពានលើកដំបូងនៅរដូវកាលនេះ និងបន្តប្រជែងពាន Premier League, FA Cup និង Europa League បន្តទៀត

ចំណុចសំខាន់គឺ Casemiro ដែលនាំមកពីបានរួមចំណែកដ៏សំខាន់ជាមួយនឹងគ្រាប់បាល់បើកឆាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានបទពិសោធន៍ឈ្នះពានរង្វាន់ជាច្រើនឆ្នាំរបស់គាត់ជាមួយក្រុម Real Madrid ជុំវិញទម្រង់លេងជាមួយនឹងទីតាំងលេង និងជំនាញរបស់គាត់។នេះក៏នឹងបង្កើនជំនឿកាន់តែខ្លាំងឡើងថា លោក Ten Hag គឺជាអ្នកចាត់ការដែលនឹងផ្លាស់ប្តូរ Manchester United ឆ្ពោះទៅមុខ និងចេញពីវាលរហោស្ថានដែលក្រុមនេះមិនធ្លាប់ឈ្នះពានរយៈពេល៦ឆ្នាំ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖