ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនបុករថយន្តត្រង់ផ្លូវបំបែកជាបួនស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តចំពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង១០យប់​ ថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវលេខ៤៣៦កែងផ្លូវលេខ៩៩​ ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន។ 

បេីតាមលិខិតឆ្លងដែលជនរងគ្រោះមានឈ្មោះ NOULET MADYNA ភេទប្រុសអាយុ២២ឆ្នាំ។ 

តា​មប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកALPHARD ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BA 4798 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៩៩ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ស្ទឹងត្រែង​ 1A 2946​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣៦​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តចំពីចំហៀងពេញទំហឹងបណ្តាលឲ្យបោកខ្ទប់នឹងរថយន្តរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែដោយសារស្ថានភាពធ្ងន់ធ្ងរពេកក៏បានស្លាប់ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖