ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៥នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេសថ្ងៃទី២៧ កុម្ភៈម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៧៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ។

ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់​មនុស្ស​ ៣៣នាក់(ស្រី ៣នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់​មនុស្ស​ ១១នាក់(ស្រី ២នាក់)​ និងប្រើប្រាស់ ១០ករណី ឃាត់​មនុស្ស​ ៣១នាក់ ។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែកុម្ភៈ រួមមាន៖ មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ៧៤០,៣៦ក្រាម និង២ញ្ចប់តូច​ និងកេតាមីន(Ke) ស្មេីនិង​ ២,៩៩ក្រាម ។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាល ៩អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ១អង្គភាព​ មានដូចខាងក្រោម​៖

១ / មន្ទីរ​ ៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១០នាក់ ចាប់យកIce ៦៣០,៩៥ក្រាម និងKe ២,៩៩ក្រាម ។
២ / កំពង់ឆ្នាំង ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៩០,៤២ក្រាម ។
៣ / កំពត ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ៥,៦៣ក្រាម ។
៤ / កំពង់ស្ពឺ ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ។
៥ / មណ្ឌលគីរី ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៦០ក្រាម ។
៦ / រាជធានីភ្នំពេញ ៖ ជួញដូរ ២ករណី ឃាត់ ១២នាក់ រក្សាទុក ៤ករណី ឃាត់ ៩នាក់ ស្រី ៣នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១១នាក់ ចាប់យកIce ២,៩២ក្រាម ។
៧ / ពោធិ៍សាត់ ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។
៨ / សៀមរាប ៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ។
៩ / ត្បូងឃ្មុំ ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច ។

កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / កំពត ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៩,៨៤ក្រាម ៕ ដោយ៖ សហការី

រូបភាព៖ ឯកសារ

 


ចែករំលែក៖