ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត សហការជាមួយគណៈកម្មាធិការជាតិ CAMSO-CAMAPGOC រៀបចំកិច្ចប្រជុំត្រួតពិនិត្យផែនការ និងពិនិត្យទីតាំងប្រារព្ធពិធីតាមបណ្តោយព្រែកកំពង់បាយ ត្រៀមការប្រកួតកីឡាទូកប្រពៃណីសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពតដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី០១ខែមីនាឆ្នាំ២០២៣នេះ។ នៅក្នុងរបាយការណ៍ដដែលបានបង្ហាញថាកាលពីព្រឹកថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពត សហការជាមួយគណៈកម្មាធិការជាតិ CAMSO-CAMAPGOC រៀបចំកិច្ចប្រជុំត្រួតពិនិត្យផែនការ និងពិនិត្យទីតាំងប្រារព្ធពិធីតាមបណ្តោយព្រែកកំពង់បាយ ក្រោមអធិបតីភាពលោក អ៉ឹង ឆាយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្ត និង លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពីលោកស្នងការនគរបាលខេត្តមេបញ្ជាការកងរាជអាវុធហត្ថខេត្តប្រធានមន្ទីរពាក់ព័ន្ធលោក-លោកស្រីអភិបាលរងក្រុងកំពតចៅសង្កាត់ជាច្រើនរូបទៀតផងដែរ៕
ដោយ៖ចន្ទ លីហ្សា