ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីនឹងសាងសង់អគារចំនួន ១,៥ លាននៅពេលប្រឈមមុខនឹងហានិភ័យនៃការរញ្ជួយដី

ចែករំលែក៖

ប្រទេសទួរគីបានគ្រោងនឹងសាងសង់អគារថ្មីដើម្បីជំនួសអគារប្រហែល ១,៥ លាន ដែលមានសមត្ថភាព ប្រឆាំងនឹងហានិភ័យនៃការរញ្ជួយដីខ្លាំងនាពេលអនាគត។
រដ្ឋមន្ត្រីក្រសួងនគរូបនីយកម្មទួរគី លោក Murat Kurum បាននិយាយកាលពីថ្ងៃទី ២៨ ខែកុម្ភៈថា អគារប្រហែល 1.5 លាននឹងត្រូវផ្លាស់ប្តូរនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីជៀសវាងហានិភ័យនៃការរញ្ជួយដី។
ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃគម្រោងផ្លាស់ប្តូរទីក្រុងដែលផ្តួចផ្តើមដោយរដ្ឋាភិបាលតួកគីនៅក្នុងតំបន់ Marmara ដែលងាយនឹងមានការរញ្ជួយដីជាញឹកញាប់។ តាមនោះ រដ្ឋាភិបាលក៏នឹងកាត់បន្ថយដង់ស៊ីតេសំណង់ និងពង្រឹងតំបន់ឧស្សាហកម្ម ដើម្បីទប់ទល់នឹងការរញ្ជួយដីផងដែរ។
មុននោះ មនុស្សជាង 44.000 នាក់បានស្លាប់ អគារជាង 12.000ខ្នង ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការរញ្ជួយដីដ៏សាហាវកាលពីថ្ងៃទី ៦ ខែកុម្ភៈនៅក្នុងប្រទេសនេះ។ ទោះបីជាទិន្នន័យពិតប្រាកដមិនទាន់មាននៅលើអគារជាង ២០ លានក្នុងប្រទេសក៏ដោយ អតីតរដ្ឋមន្ត្រីក្រសួងនគរូបនីយកម្ម លោក Mehmet Ozhaseki បាននិយាយនៅក្នុងឆ្នាំ 2018 ថា “ច្រើនជាង 50% នៃអគារទាំងអស់នៅក្នុងប្រទេស” រំលោភលើបទប្បញ្ញត្តិលំនៅដ្ឋានសុវត្ថិភាព៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AP


ចែករំលែក៖