ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបញ្ជាក់ អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៧៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨១,៩៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៧%។
សូមជម្រាបជូនថា, កម្ពុជាជាប្រទេសដែលបានចាក់វ៉ាក់សាំង បានច្រើន ខណៈរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ គិតគូរខ្ពស់ ចំពោះ សុខភាព របស់ប្រជាពលរដ្ឋ ហើយបើកប្រទេស អោយដំណើរការ លើគ្រប់ វិស័យ ដើម្បីសេដ្ឋកិច្ចជាតិ និងជីវភាព របស់ប្រជាពលរដ្ឋ ៕
ដោយ ៖ សិលា