ខេត្តកែប៖ នៅថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដោយមានការណែនាំ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកែប កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសាមុី បានចុះផ្សព្វផ្សាយច្បាប់អនុក្រិត្យលិខិតបទដ្ឋានគតិយុត្តិ ស្តីពីការងារ បង្ការពន្លត់អគ្គិភ័យ និង ត្រួតពិនិត្យ ឧបករណ៍ពន្លត់អគិភ័យចល័ត។
ក្នុងនោះដែរកម្លាំងក៏បានត្រួតពិនិត្យលក្ខណ:បច្ចេកទេស នៅតាមគោលដៅដែលងាយរងគ្រោះដោយអគ្គិភ័យ ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដើម្បីបញ្ចៀសបាននូវមហន្តរាយចំពោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានក្នុងខេត្ត៕
ដោយ៖ចន្ទ លីហ្សា