ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋម មានទ្បានស៊េរីទំនើបមួយគ្រឿងបានឆាបឆេះ បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ លើផ្លូវល្បឿនលឿន ម្តុំគីឡូម៉ែត្រ១៦១ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កាលពីម៉ោងជាង៥ល្ងាចថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ បានរងការខូចខាតទាំងស្រុង ប៉ុន្តែមិនមានរបាយការណ៍ បញ្ជាក់ណាមួយ ថា, មានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬក៏គ្មាននៅឡើយទេ។
សូម បញ្ជាក់ថា, ក្រោយកើតហេតុ សមត្ថកិច្ច និងមន្ត្រីផ្នែកពាក់ព័ន្ធផ្លូវល្បឿនលឿនបានចុះអន្តរាគមន៍និងដោះស្រាយតាមនីតិវិធី ។
ភ្លាមៗនៅមិនទាន់មានរបាយការណ៍លម្អិតពីសមត្ថកិច្ចអំពីដើមហេតុបែបណា បានជាឆាបឆេះហ្មត់អស់ យ៉ាងនេះ បណ្តាលមកអ្វីពិតប្រាកដ ៕
ដោយ ៖ សហការី