ខេត្តបន្ទាយមានជ័យ៖ កាស៊ីណូ(DIAMONCITY HOTEL)ត្រូវបានអគ្គិភ័យឆាបឆេះរយៈពេលជាង១ម៉ោងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច អាជ្ញាធរនិងបុគ្គលិករួមទាំងភ្ញៀវរត់ចែកជើងគ្នាទើបគ្រប់គ្រងស្ថានការណ៍បាននៅវេលាម៉ោង១១និង២៤នាទីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
នៅក្នុងស្ថានការណ៍អគ្គិភ័យឆាបឆេះកាស៊ីណូ(DIAMONCITY HOTEL)គេឃើញឆាបឆេះនៅផ្នែកជាន់ខាងលើបណ្តាលឱ្យមានអណ្តាតភ្លើងនិងផ្សែងហុយខ្មួលខ្មាញចេញមកក្រៅក្នុងនោះមានបុគ្គលិកនិងភ្ញៀវលេងល្បែងកាស៊ីណូបានសម្រុករត់ចេញមកក្រៅដោយភ័យស្លន់ស្លោ។ ភ្លាមនោះមានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងនិងកម្លាំងរួមជាមួយសន្តិសុខកាស៊ីណូបានចូលធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់រយៈពេលជាង១ម៉ោងក្រោយមកទើបគ្រប់គ្រងស្ថានភាពបាន។
បញ្ហាអគ្គិភ័យឆាបឆេះកាស៊ីណូ(DIAMONCITY HOTEL)នេះមិនបានដឹងនូវទំហំខូចខាតនិងមូលហេតុនៅឡើយទេក្រោយពេលអគ្គិភ័យឆាបឆេះត្រូវបានក្រុមអន្តរាគមន៍ពន្លត់បានស្ងប់ហើយត្រូវបានបិទទ្វារជិតមិនអោយមានការចូលត់ទៅខាងក្នុងកាស៊ីណូឡើយ។ នៅក្នុងចំណោមរថយន្ត៣គ្រឿងនោះមានរថយន្តពន្លត់អគ្គិភ័យ១គ្រឿងរបស់អធិការដ្ឋានគរបាលក្រុងប៉ោយប៉ែតចូលរួមពន្លត់ផងដែរ។
ចំណែករថយន្ត២គ្រឿងរបស់ក្រុមហ៊ុនកាស៊ីណូចតទុកនៅមុខកាស៊ីណូនៅបន្តបាញ់ពន្លត់ផ្នែកខាងក្នុងបន្ត។
ក្រុមអ្នកពន្លតអគ្គិភ័យបានប្រាប់ថា៖អគ្គិភ័យដែលឆេះកាស៊ីណូនេះគឺចាប់ផ្តើមឆេះផ្នែកជាន់លើហើយរាលដាលឆាបឆេះចាប់ពីម៉ោង១១និង៤៥នាទីយប់ដល់ម៉ោង១២ៈ២០នាទីយប់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ទើបគ្រប់គ្រងស្ថានភាពបានតែមិនទាន់បានដឹងពីមូលហេតុឆេះនៅឡើយរួមទាំងទំហំនៃការខូចខាតប៉ុនណាដែរ។
សួមបញ្ជាក់ថាៈនៅក្រុងប៉ោយប៉ែតមួយរយៈនេះក្នុងដើមឆ្នាំ២០២៣ទាំងកាស៊ីណូនិងផ្ទះពលរដ្ឋមួយចំនួនត្រូវបានអគ្គិភ័យឆាបឆេះគិតជាប្រាក់រាប់លានដុល្លារ។
ក្នុងឧបទ្ទវហេតុខាងលើគេក៏ឃើញកម្លាំងនគរបាលបានចុះណែនាំដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នពីភ្លើងផ្សែងផងដែរព្រោះជារដូវក្ដៅ៕
ដោយ៖ វណ្ណា