ព័ត៌មានទាន់ហេតុការណ៍៖

Wijnaldum និង Cillessen ត្រូវបានបញ្ចូលក្នុងក្រុមជម្រើសជាតិហូឡង់សម្រាប់វគ្គជម្រុះយូរ៉ូ

ចែករំលែក៖

អតីតប្រធានក្រុមជម្រើសជាតិហូឡង់ Georginio Wijnaldum និងអ្នកចាំទី Jasper Cillessen ត្រូវបានជម្រើសរើសចូលក្រុមជម្រើសជាតិវិញដោយគ្រូបង្វឹកថ្មីលោក Ronald Koeman នៅក្នុងក្រុមដំបូងរបស់គាត់ចាប់តាំងពីការចូលកាន់តំណែងជំនួសលោក Louis van Gaalលោក Koeman ដែលត្រឡប់មកដឹកនាំជាគ្រូបង្វឹកជាលើកទីបានដាក់ឈ្មោះក្រុមបឋមនៃកីឡាករចំនួន៣៧នាក់សម្រាប់ការប្រកួតជម្រុះជើងឯកទ្វីបអឺរ៉ុបជាមួយបារាំង និង Gibraltar នៅចុងខែនេះ។

Wijnaldum វ័យ៣២ឆ្នាំដែលលេងបាន៨៦ប្រកួតបានត្រឡប់មកវិញបន្ទាប់ពីរបួសបាក់ជើងកាលពីខែសីហាមានន័យថា គាត់ខកខានការប្រកួត World Cup នៅប្រទេសកាតាទោះបីជាកន្លែងរបស់គាត់ស្ថិតក្នុងភាពស្រពេចស្រពិលដោយសារគាត់មិនមែនជាកីឡាករចាប់ផ្តើមក្រុមដំបូងធម្មតានៅ Paris St Germain ។ ឥឡូវនេះគាត់កំពុងខ្ចីជើងនៅ AS Roma

ចំណែក Cillessen វ័យ៣៣ឆ្នាំ និងលេងបាន៦៣ប្រកួតត្រូវបានទម្លាក់ចេញពីក្រុម World Cup កាលពីឆ្នាំមុនក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយលោក Van Gaal អ្នកចាំទីទាំង៣ក្លិប Feyenoord គឺ Lutsharel Geertruida, Quilindschy Hartman និង Mats Wiefferសុទ្ធតែទទួលបានការហៅចូលជាលើកដំបូង ខណៈដែលក្លិបរបស់ពួកគេឈរនៅលើកំពូលតារាងលីកហូឡង់ ខណៈដែលអ្នកចាំទី Bart Verbruggen របស់ក្រុម Anderlecht ក៏ត្រូវបានរាប់បញ្ចូលជាលើកដំបូងផងដែរ។

Daley Blind ដែលមានអាយុ៣៣ឆ្នាំក៏ត្រូវបានរួមបញ្ចូលផងដែរ ហើយអាចឈ្នះពានលើកទី១០០របស់គាត់នៅពេលដែលហូឡង់ជួបជាមួយបារាំងនៅទីក្រុងប៉ារីសនៅថ្ងៃទី២៤ ខែមីនា។ ពួកគេប្រកួតជាមួយ Gibraltar ក្នុងទីក្រុង Rotterdam នៅ៣ថ្ងៃក្រោយមក។

ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ Luuk de Jong បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិបន្ទាប់ពីឈ្នះបាន៣៩ប្រកួតចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០១១

លោក Koeman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ FA ហូឡង់ថា ខ្ញុំមានការភ្ញាក់ផ្អើលខ្លះនៅពេលដែល Luuk បានទូរស័ព្ទមកខ្ញុំជាមួយនឹងព័ត៌មានថាគាត់លែងមានសម្រាប់ក្រុមជម្រើសជាតិហូឡង់ប៉ុន្តែខ្ញុំយល់ពីការពន្យល់របស់គាត់ថាគាត់ចង់ផ្តោត១០០ភាគរយលើ PSV Eindhoven ។ យើង​នឹង​នឹក​គាត់​ទាំង​ក្នុង​ទីលាន និង​ក្នុង​ក្រុម ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករដែលត្រៀមប្រកួតវគ្គជម្រុះយូរ៉ូខាងមុខ៖

អ្នកចាំទី៖ Jasper Cillessen (NEC Nijmegen), Mark Flekken(Freiburg), Andries Noppert (Heerenveen), Kjell Scherpen (VitesseArnhem), Bart Verbruggen (Anderlecht)

ខ្សែការពារ៖ Nathan Ake (Manchester City), Daley Blind (Bayern Munich), Sven Botman (Newcastle United), Matthijs de Ligt(Bayern Munich), Stefan de Vrij, Denzel Dumfries (Inter Milan), Jeremie Frimpong (Bayer Leverkusen), Lutsharel Geertruida, Quilindschy Hartman (ទាំង Feyenoord), Tyrell Malacia (Manchester United), Kenny Tete (Fulham), Jurrien Timber (Ajax Amsterdam), Virgil van Dijk (Liverpool)

ខ្សែបម្រើ Steven Berghuis (Ajax Amsterdam), Jordy Clasie (AZ Alkmaar), Frenkie de Jong (Barcelona), Marten de Roon (Atalanta), Ryan Gravenberch (Bayern Munich), Davy Klaassen (Ajax Amsterdam), Teun Koopmeiners (Atalanta), Kenneth Taylor (Ajax Amsterdam), Joey Veerman (PSV Eindhoven), Mats Wieffer(Feyenoord), Georginio Wijnaldum (AS Roma)

ខ្សែប្រយុទ្ធ Steven Bergwijn, Brian Brobbey (Ajax Amsterdam), Memphis Depay (Atletico Madrid), Cody Gakpo (Liverpool), Vincent Janssen (Royal Antwerp), Noa Lang (Club Brugge), Xavi Simons (PSV Eindhoven), Wout Weghorst ( Manchester United)

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖