ភ្នំពេញ ៖ ខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital បានបញ្ជាក់ថា : សំណង់អគារថ្មីៗនានារបស់មន្ទីរពេទ្យកាល់ម៉ែត បងប្អូនប្រជាពលរដ្ឋអាចមើលឃើញ និងងាយយល់ពីការអភិវឌ្ឍន៍មិនឈប់ឈរ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការទទួលបម្រើជូនសេវាថែទាំសុខភាព។ ស្របនឹងទំហំអភិវឌ្ឍន៍រចនាសម្ពន្ធ័មន្ទ្ទីរពេទ្យកិច្ចខិតខំអភិវឌ្ឍន័សំភារៈបរិក្ខារថ្មីៗទំនើបៗ និងទាន់សម័យជាច្រើន (ដូចដែលបណ្តាប្រទេសជឿនលឿនកំពុងប្រើប្រាស់) រឹតតែសំខាន់ និងចាំបាច់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការគ្រប់គ្រងថែទាំ-ព្យាបាលអាយុជីវិតអ្នកជំងឺយើងសំដៅសុវត្ថិភាព-ប្រសិទ្ធភាព និងគុណភាពសេវាថែទាំ-ព្យាបាល។
គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការវះកាត់គឺអាស្រ័យទៅលើកត្តាបីយ៉ាងសំខាន់៖
១- សមត្ថភាពជំនាញរបស់គ្រូពេទ្យវះកាត់
២- យន្តការការងារ និង
៣- សំភារៈ បរិក្ខារទំនើបសមស្របទៅនឹងការវិវត្តន៍នៃបច្ចេកទេសវេជ្ជសាស្ត្រ។
នេះមិនមែនជាបរិក្ខារទំនើបដំបូងរបស់មន្ទីពេទ្យកាល់ម៉ែតនោះទេ យើងមានរបស់ទាំងនេះប្រើប្រាស់ក្នុងបច្ចេកទេសវះកាត់ច្រើនឆ្នាំមកហើយ ប៉ុន្តែនេះជាការបំពេញបន្ថែមនូវបរិក្ខារថ្មីៗថែមទៀត (ដូចដែលមន្ទីរពេទ្យកាល់ម៉ែតបានធ្វើសំរាប់គ្រប់ផ្នែក និងស្ទើរតែរៀងរាល់ថ្ងៃ) ដើម្បីរក្សានិរន្តរភាពនៃគុណភាព-សុវត្ថិភាព និងប្រសិទ្ធភាពរបស់មន្ទីរពេទ្យ ដើម្បីបំរើសេវាជូនបងប្អូនប្រជាពលរដ្ឋយើង រួមទាំងអ្នកជំងឺក្នុងតំបន់ ក៍ដូចជាអន្តរជាតិផងដែរ ៕
ដោយ ៖ សហការី