ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់បាក់ជេីងរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តស៊េរីទំនេីបមួយគ្រឿងបុកចំពាក់កណ្ដាលម៉ូតូពេញទំហឹង បណ្ដាលឱ្យបាក់ជេីងស្ដាំអ្នកបើកម៉ូតូខ្ទេច រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៨៧ កែងនឹងផ្លូវលេខ ៦១៤ ត្រង់ចំណុចមុខផ្សារ៧មករា  នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-6855 បានបោះពួយយ៉ាងលឿនក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុខាងលេី ត្រង់ផ្លូវបែកជាបួនបានបើកឆ្លងផ្លូវមិនបានប្រយ័ត្ន ត្រូវរថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក Ford Explorer 

ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ 2W-8361  បេីកបរដោយនារីម្នាក់ក្នុង ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកចំពាក់កណ្ដាលម៉ូតូពេញទំហឹងគាបជាប់ម៉ូតូក្រោមរថយន្ត បណ្ដាលឱ្យបុរសអ្នកជិះម៉ូតូបាក់ជេីងស្ដាំខ្ទេច រងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។ 

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញឱ្យចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅ អធិដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖