ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា ឆ្លងកាត់គ្រោះវាល ៣ធំៗជាទុក្ខលំបាករបស់ប្រជាជន ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការនាំចេញទៅកាន់ទីផ្សារបរទេស

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា បានធ្លាប់គ្រោះឆ្លងកាត់វាល៣ ក្នុងនោះមាន វាលទី១ គឺវាលសង្គ្រាម វាលទី២ គឺវាលអត់ឃ្លាន នៅជំនាន់ ប៉ុល ពត បានធ្វើឱ្យប្រពលរដ្ឋស្លាប់ ព្រោះអត់ឃ្លាន ប៉ុន្ដែកម្ពុជាបានឆ្លងផុតរួចហើយ។ នៅវាលទី៣ គឺជំងឺឆ្លង ដែលកម្ពុជាកំពុងហែលឆ្លង ពីព្រោះបញ្ហាជំងឺនេះ បានកើតឡើងជាបន្តបន្ទាប់ រាប់ចាប់តាំងពីជំងឺផ្ដាសាយបង្សី ជំងឺសាជ្រូក និងជំងឺកូវីដ-១៩ ជាដើម ដែលវាបានបំប្លែងខ្លួនជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា កម្ពុជាបានឆ្លងកាត់ភាពអត់ឃ្លាន ក្លាយជាប្រទេសដែលមានផលិតកម្មកសិកម្មខ្ពស់ ដូចជាស្រូវ ពោត ដំឡូងមី និងផលដំណាំជាច្រើនទៀត ដែលកម្ពុជាកំពុងមានតម្រូវការនាំចេញទៅកាន់ទីផ្សារបរទេស ក្រៅពីផ្គត់ផ្គង់តម្រូវនៅក្នុងស្រុក។ 

សូមបញ្ជាក់ថា, នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ សាលារាជធានីភ្នំពេញនឹងដាក់ពង្រាយឡានក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃជូនពលរដ្ឋទៅស្រុកកំណើត។

 សម្ដេចតេជោ ហ៊ុន សែន ថានេះគឺជាការលើកទឹកចិត្តដល់ពលរដ្ឋ និងជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះផងដែរ។

 នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងការងារ និងអ្នកពាក់ព័ន្ធធ្វើការដោះស្រាយបញ្ហាដល់កម្មកររោងចក្រដែលព្យួរការងាដើម្បីជួយទប់ស្កាត់ហានិភ័យដល់ពួកគេ។

សម្ដេចបានស្នើវិធីសាស្រ្តរដ្ឋចេញ ៣០ដុល្លារ រោងចក្រចេញ ៤០ដុល្លារដល់កម្មកររោចក្រដែលត្រូវព្យួរការងារ ដូចគ្នានឹងវិធីសាស្ត្រឆ្លើយតបក្នុងអំឡុងកូវីដ-១៩ ក្នុងឆ្នាំ២០២១៕

ដោយ ៖ សិលា


ចែករំលែក៖