ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងទាំងស្រុង

ចែករំលែក៖

ភ្នំពេញ​៖​ រោងចក្រកាត់ដេរមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី៦​ ខែមីនា​ ឆ្នាំ២០២៣​  នៅរោងចក្រយីហោ​ តុងហ្វាង​ ភូមិត្រពាំងជ្រៃ​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុខណៈកម្មករកំពុងធ្វេីការស្រាប់តែឆ្លងចរន្តអគ្គិសនីចេញពីម៉ាស៊ីនម៉ូទ័រ​ តុកាត់​ ភ្លាមនោះក្រុមកម្មករក៏នាំគ្នារត់ចេញមកខាងក្រៅ​នឹងអ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែភ្លេីងបានឆាបឆេះកាន់តែខ្លាំងឡេីងៗមិនអាចគ្រប់គ្រងបានក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។ 

ក្រោយពីទទួលបានព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រេីនអង្គភាពបានចុះមកអន្តរាគមន៍បាញ់ពន្លត់ជៀសវាងរាលដាលដល់រោងចក្រដែលនៅជាប់ៗគ្នានោះទៀត។ 

រោងចក្រខាងលេីមានទំហំ​ ទទឹង៣០ម៉ែត្របណ្តោយ៥០ម៉ែត្រ​ ដោយថៅកែជាជនជាតិចិនរងការខូចខាតទាំងស្រុង​ ដោយមិនមានមនុស្សរងរបួសនោះទេ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖