ព័ត៌មានទាន់ហេតុការណ៍៖

សម្រាប់អាមេរិក រាល់ផលិតផលរបស់ចិនគឺសុទ្ធតែជាឧបករណ៍ស៊ើបការណ៍ឬ?

ចែករំលែក៖

ចិនបង្ហាញការប្រតិកម្មយ៉ាងខ្លាំង ក្រោយពេលដែលអាមេរិកចោទប្រកាន់សន្តូចកុងតឺន័ររបស់ចិនក៏មានបំពាក់ឧបករណ៍ស៊ើបការណ៍ដែរ ។
ក្រសួងការបរទេសចិនកាលពីថ្ងៃទី ៦ ខែមីនាបានច្រានចោលព័ត៌មានរបស់សារព័ត៌មានអាមេរិកដែលផ្សាយថា មន្រ្តីមន្ទីរបញ្ចកោណបានបារម្ភថា រថយន្តកុងតឺន័រ បច្ចុប្បន្ននៅសហរដ្ឋអាមេរិកអាចត្រូវបានប្រើសម្រាប់ការត្រួតពិនិត្យ។ សកម្មភាពដឹកជញ្ជូនរបស់កងទ័ពឬអាជីវកម្មនៅក្នុងប្រទេសនេះ ។
អត្ថបទនេះត្រូវបានចុះផ្សាយក្នុងកាសែត Wall Watch Journal ដោយមានខ្លឹមសារដែលមន្ត្រីយោធានិងសន្តិសុខអាមេរិក “កាន់តែព្រួយបារម្ភ” ម៉ាស៊ីនយក្សនៅកំពង់ផែដឹកទំនិញមួយចំនួនរបស់អាមេរិកដោយសារតែមានឧបករណ៍ចាប់សញ្ញាដ៏ទំនើបដែលអាចតាមដានប្រភពដើមនិងទិសដៅរបស់ប្រទេសចិន។
AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣បានផ្សាយថា នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ប្រទេសចិននៅថ្ងៃ៧ខែមីនានេះ បានលើកឡើងថា ទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមានហានិភ័យនៃការធ្លាក់ចុះ ប្រសិនបើទីក្រុងវ៉ាស៉ីនតោននៅតែបន្តដើរលើផ្លូវខុស ដោយបន្តយកបញ្ហារបស់តៃវ៉ាន់ ក្នុងចំណោមមធ្យោបាយផ្សេងទៀត ដើម្បីមកខ្ទប់ឥទ្ធិពលរបស់ចិន។
នៅក្នុងសុន្ទរកថាមួយ រដ្ឋមន្ត្រីការបរទេសចិន ឈិន កាង (Qin Gang) បានចោទប្រកាន់សហរដ្ឋអាមេរិកថា មានទស្សនៈ «បំភ្លៃយ៉ាងធ្ងន់ធ្ងរ» អំពីប្រទេសចិន ហើយវាត្រូវបានគេហៅថាជា «ការបង្កើតផ្លូវដើម្បីរារាំង ហើយគិតថាចិនមិនអាចទប់ទល់បាន»។
លោក ឈិន បានបន្ថែមថា «ប្រសិនបើអាមេរិកមិនចាប់ហ្វ្រ័ង ហើយបន្តដើរខុសផ្លូវ នោះគ្មានរនាំងការពារណាមួយ ដែលអាចបញ្ឈប់ការធ្លាក់ចេញពីផ្លូវនោះទេ។ វានឹងធ្វើឱ្យធ្លាក់ចូលទៅក្នុងជម្លោះ និងការប្រឈមមុខគ្នាដោយជៀសមិនរួច។ ដូច្នេះ តើអ្នកណានឹងទទួលផលនៃមហន្តរាយ?»។
ការកត់សម្គាល់របស់ លោក ឈិន ដែលធ្លាប់ជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក ខាងលើនេះធ្វើឡើងចំពោះមុខអ្នកកាសែតប្រហែល ២០០នាក់ក្នុងសន្និសីទកាសែតលើកដំបូងរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីការបរទេស នៅខាងក្រៅកិច្ចប្រជុំសភាប្រចាំឆ្នាំ នាទីក្រុងប៉េកាំង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AP


ចែករំលែក៖