ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​ ដែលចាក់សម្លាប់ស្ត្រីម្នាក់​ ជាសង្សារ នៅមុខតំបន់សេដ្ឋកិច្ចពិសេស​ ជាជាង​ ខេត្តព្រះសីហនុ សមត្ថកិច្ចឃាត់ខ្លួនបានហេីយ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មុននេះបន្តិច ! ជនសង្ស័យ​ ដែលចាក់សម្លាប់ស្ត្រីម្នាក់​ ជាសង្សារ នៅមុខតំបន់សេដ្ឋកិច្ចពិសេស​ ជាជាង​ ខេត្តព្រះសីហនុ សមត្ថកិច្ចឃាត់ខ្លួនបានហេីយ  នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ។

នេះបើយោងតាមការបញ្ជាក់ ពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលនេះ ។ 

សូមបញ្ជាក់ថា, នារីជាកម្មការិនីរោងចក្រម្នាក់បានស្លាប់ដោយស្នាមកាំបិតចាក់ចំក្រោមក្លៀកស្លាប់នៅនឹងកន្លែងក្នុងបរិវេនរោងចក្រ ដែលការស្លាប់នេះត្រូវបានសមត្ថកិច្ចប្រាប់ថាបង្កឡើងដោយបុរសម្នាក់ជាសង្សាររបស់ខ្លួន។

ហេតុការណ៍នេះបានកើតមានឡើងនៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចច្រកទ្វារផ្លូវចូល រោងចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេសជាជាង ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីមនុស្សឃាតដោយចេតនាមួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ មុខរបរកម្មកររោងចក្រ ស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលត្រូវជាសង្សាររបស់នារីរងគ្រោះ។ ជនរងគ្រោះសង្សារចាក់សម្លាប់ បន្ទាប់ពីចេញពីធ្វើការថែមម៉ោងពេលយប់ ដល់ម៉ោង១០យប់ ។ 

ជនរងគ្រោះភេទស្រី អាយុ ២២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានស្រុកកំណើតនៅ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានជនសង្ស័យធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ចាក់ទៅលើត្រូវត្រង់ ក្រោមក្លៀកខាងឆ្វេងចំនួន ១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួនបាត់ ខណៈបច្ចុប្បន្នសមត្ថកិច្ចបានកំណត់មុខសញ្ញា។ ទីបំផុត ! សមត្ថកិច្ចធ្វើការស្រាវជ្រាវស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យបានហើយបន្ទាប់ពីគេចខ្លួន បាន៦ថ្ងៃ ៕

ដោយ ៖ សហការី


ចែករំលែក៖