ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃ នៅស្រុករមាសហែកភ្លើងឆេះ២កន្លែងផ្សេងគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្នុងរយៈពេល២ថ្ងៃនៅស្រុករមាសហែកភ្លើងឆេះ២កន្លែងផ្សេងគ្នាដោយមូលហេតុ ម្ចាស់ផ្ទះផ្សារដែកបែកផ្កាភ្លើងឆេះគំនរអេតចាយនិងដុតភ្លើងចង្រ្កានដាំបាយ ហើយដើរចេញមកខាងក្រៅផ្ទះ។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាករណីទី១កាលពីថ្ងៃទី៧ ខែមីនាឆ្នាំ២០២៣ វេលាម៉ោង ៤ និង ១៥នាទីល្ងាច មានករណីអគ្គីភ័យឆេះរោងអេតចាយដែលមានទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រ របស់ម្ចាស់ឈ្មោះ ជា លាភ ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅភូមិចុងព្រែក ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង មូលហេតុបណ្តាលមកពី ម្ចាស់ផ្ទះផ្សារដែកបែកផ្កាភ្លើងឆេះគំនរអេតចាយ។

ប្រភពបន្តថា ករណីនេះបណ្តាលឱ្យឆេះគំនរអេតចាយក្នុងរោងទាំងអស់ គ្រឿងក្រឡឹងមួយគ្រឿង និងមិនបណ្ដាលឱ្យគ្រោះថ្នាក់មនុស្សនោះទេខណៈមានរថយន្តពន្លត់អគ្កិភ័យរបស់អធិការដ្ឋាននគរបាលស្រុករមាសហែកមកអន្តេាគមន៍បាញ់ទឹកពន្លត់ផងដែរ។

ករណីទ២ កាលពីថ្ងៃទី០៦ខែមីនាឆ្នាំ២០២៣ វេលាម៉ោង១០:៥០នាទីព្រឹក នៅភូមិអណ្តូងត្របែក ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងមានករណីភ្លើងឆេះផ្ទះអស់ចំនួនមួយខ្នង ដែលសង់អំពីឈើប្រក់សង្ក័សី ជញ្ជាំងជ័រកៅស៊ូពណ៌ខ្មៅមានទំហំ៥ម៉ែត្រគុណនិង៦ម៉ែត្រមានម្ចាស់ឈ្មោះ ទិត្យ ដៀប អាយុ៧៤ឆ្នាំនិងប្រពន្ធឈ្មោះកង កី អាយុ៧២ឆ្នាំ។

ចំពោះសម្ភារ:ខូចខាតរួមមាន ៖ អង្ករ២បេស្មើរ៨០គីឡូសំលៀកបំពាក់ជាច្រើនកំប្លេរនិងថវិកា៥០.០០០រៀលនិងសម្ភារៈមួយចំនួនទៀត។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ: ដុតភ្លើងចង្រ្កានដាំបាយ ហើយម្ចាស់ផ្ទះបានដើរចេញមកខាងក្រៅផ្ទះភ្លេចខ្លួន ៕

ដោយ៖ សុថាន


ចែករំលែក៖