បន្ទាប់ពីជាង៣០ឆ្នាំកន្លងមកក្នុងនាមជាទាហានបម្រុង Shraga Tichover បានសម្រេចចិត្តមិនបម្រើនៅក្នុងប្រទេសដែលគាត់ជឿថាកំពុងក្លាយជាស្វ័យភាពបន្តិចម្តងៗនោះទេ។
លោក Tichover គឺជាករណីមួយនៅក្នុងចំណុចនៃការតវ៉ាដែលមិនធ្លាប់មានពីមុនមកក្នុងចំណោមយោធាអុីស្រាអែលជុំវិញផែនការកំណែទម្រង់ប្រព័ន្ធតុលាការដែលផ្តួចផ្តើមដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ។
កាលពីសប្តាហ៍មុន អ្នកបើកយន្តហោះចម្បាំងបម្រុងចំនួន ៣០ នាក់បានបង្កឱ្យមានការរំជើបរំជួលនៅពេលពួកគេបានប្រកាសថា ពួកគេនឹងមិនចូលរួមការហ្វឹកហ្វឺននោះទេ។ អ្នកបើកយន្តហោះត្រូវបានចាត់ទុកថាជាកម្លាំងស្នូលដែលមិនអាចជំនួសបាននៅក្នុងផែនការប្រយុទ្ធជាច្រើន។
ប្រធានអគ្គសេនាធិការ Herzl Halevi ក៏បានព្រមាននាយករដ្ឋមន្ត្រី Netanyahu ថា ការប្រមូលផ្តុំទាហានបម្រុងដែលត្រូវបានអនុវត្តមានហានិភ័យនៃផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពប្រយុទ្ធរបស់កងទ័ព។
សម្រាប់សហគមន៍ជនជាតិជ្វីហ្វក្នុងប្រទេសអុីស្រាអែល យោធាគឺជានិមិត្តរូបនៃសាមគ្គីភាព និងការបម្រើក្នុងជួរកងទ័ពបម្រើជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ មនុស្សជាច្រើនបន្ទាប់ពីការបំពេញកាតព្វកិច្ចយោធារយៈពេល 3 ឆ្នាំ បន្តដោយស្ម័គ្រចិត្តនៅក្នុងទុនបម្រុងរហូតដល់អាយុ 40 ឆ្នាំ។
ចាប់តាំងពីឡើងកាន់អំណាចមកវិញ នាយករដ្ឋមន្ត្រី Netanyahu ដែលជាអតីតសមាជិកនៃអង្គភាពយោធាវរជនមួយរូបបាននិងកំពុងព្យាយាមជំរុញតាមរយៈផែនការកំណែទម្រង់ក្នុងទិសដៅនៃការចុះខ្សោយអំណាចរបស់តុលាការកំពូល ក៏ដូចជាធ្វើឱ្យស្ថាប័នតុលាការមិនមានឯករាជ្យភាព។ សម្ព័ន្ធមិត្តនយោបាយរបស់គាត់បាននិយាយថា ផែនការនេះគឺមានគោលបំណងធ្វើឱ្យរដ្ឋាភិបាលកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រទេស ហើយអ្នករិះគន់បាននិយាយថា ផែនការនេះនឹងផ្តួលរំលំប្រព័ន្ធគ្រប់គ្រងអំណាច និងប្រែក្លាយអុីស្រាអែលទៅជារដ្ឋផ្តាច់ការ។ ពួកគេក៏បានចោទប្រកាន់នាយករដ្ឋមន្ត្រី Netanyahu ពីបទធ្វើសកម្មភាពដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន (គាត់កំពុងត្រូវបានចោទប្រកាន់ពីបទពុករលួយ)៕ ដោយ៖ ធីរីណា
រូបថត ៖ 1thegioi.vn