ព័ត៌មានទាន់ហេតុការណ៍៖

Arsenal ហ៊ានដាក់តម្លៃមហាសាលដើម្បីនាំយក Moises Caicedo ពីBrighton

ចែករំលែក៖

យោងតាមការចេញផ្សាយរបស់ Football Insider បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal ស្ថិតក្នុងចំណោមក្រុមនៅ Premier League នៅតែតាមទិញយកតារារបស់ក្លិប Brighton កីឡាករ Moises Caicedoទោះបីជាគាត់ចុះកុងត្រាថ្មីក៏ដោយ។ គេជឿថា កិច្ចព្រមព្រៀងថ្មីរបស់កីឡាករវ័យ២១ឆ្នាំរូបនេះនឹងមិនរារាំងក្លិបដែលស័ក្តិសមណាមួយនោះទេ ដែលរួមមាន Chelsea, Man United និង Liverpool ផងដែរ។

Caicedo បានប្តេជ្ញាអនាគតរបស់គាត់នៅ Brighton រហូតដល់ឆ្នាំ២០២៧ ប៉ុន្តែតាមលក្ខខណ្ឌថ្មីរបស់គាត់មិនរួមបញ្ចូលឃ្លាចាកចេញទេ។ ក្លិប Brighton ក៏​មាន​ជម្រើស​ក្នុង​ការ​បន្ត​កិច្ច​ព្រម​ព្រៀង​នេះ​ក្នុង​រយៈ​ពេល១២ខែ​បន្ថែម​ទៀត។

ក្លិបកាំភ្លើងធំ Arsenal បានធ្វើការដេញថ្លៃជាច្រើនដើម្បីចុះហត្ថលេខាលើកីឡាករអន្តរជាតិអេក្វាឌ័ររូបនេះកាលពីខែមករា ប៉ុន្តែនៅទីបំផុតបានចុះកិច្ចព្រមព្រៀងនាំយក Jorginho របស់ Chelsea មកកាន់ក្លិប។ Brighton បានផ្តល់តម្លៃផ្ទេររហូតដល់៩០លានផោនសម្រាប់ Caicedo ក្នុងរដូវរងារ ប៉ុន្តែត្រូវបានគេជឿថា លក្ខខណ្ឌចរចាររបស់ Brighton បានប្រសើរឡើងបន្ទាប់ពីកិច្ចសន្យាថ្មីត្រូវបានយល់ព្រម។

កីឡាករវ័យ២១ឆ្នាំរូបនេះបានប្រកាសជាសាធារណៈជាមួយនឹងបំណងប្រាថ្នារបស់គាត់ក្នុងការចាកចេញពីកីឡដ្ឋាន Amex បន្ទាប់ពីមានព័ត៌មានបានផ្ទុះការចាប់អារម្មណ៍ពីក្រុម Arsenal កាលពីខែមករា ដោយលើកឡើងពីតម្រូវការក្នុងការធានាអនាគតរបស់គ្រួសារគាត់ជាមួយនឹងកញ្ចប់ប្រាក់ឈ្នួលដែលប្រសើរឡើង។ ឥឡូវនេះ Caicedo ទទួលបានប្រាក់ឈ្នួល៦០,០០០ផោនក្នុងមួយសប្តាហ៍បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់គាត់។

ប្រភពជិតស្និទ្ធនឹងខ្សែបម្រើរូបនេះបានបង្ហើបថា គាត់នៅតែចង់ផ្លាស់ទៅក្លិបលំដាប់កំពូលមួយនៅរដូវក្តៅនេះ ខណៈដែលគាត់ចង់លេងក្នុងកម្រិតខ្ពស់បំផុត។ គាត់បានបង្ហាញខ្លួនចំនួន២៦ប្រកួតក្នុងនាមជាកីឡាករចាប់ផ្តើមធម្មតាសម្រាប់ក្រុម Brighton ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានគ្រាប់ និង Assist ១ដង

Arsenal បានបញ្ចប់ការចុះហត្ថលេខាលើតារា Brighton ម្នាក់ក្នុងឆ្នាំ២០២៣ដោយ Leandro Trossard ចូលរួមជាមួយក្រុមកាំភ្លើងធំបន្ទាប់ពីការប្រកាសជាសាធារណៈ។ បច្ចុប្បន្នក្រុមរបស់លោក Mikel Arteta ឈរកំពូលតារាងពីលើក្រុម Man City ចំនួនពិន្ទុនៅលើកំពូលនៃក្របខ័ណ្ឌ Premier League

បច្ចុប្បន្នភាពជាមួយ Arsenal កំពុងត្រៀមខ្លួនដើម្បីស្តាប់ការផ្តល់ជូនសម្រាប់កីឡាករខាងលើពីក្លិបធំៗទាំង៣កំពុងប្រកួតប្រជែង ៕

ដោយ៖ ភារៈ(រូបភាព ៖ Football Insider)


ចែករំលែក៖