ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកវាយតម្លៃការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងនៅពេលព្រលប់ថ្ងៃទី ៨ខែមីនា

ចែករំលែក៖

ប្រតិកម្មទៅនឹងការបាញ់មីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ចូលទៅក្នុងសមុទ្រលឿង កាលពីព្រលប់ថ្ងៃទី៩ ខែមីនា ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បាននិយាយថា ទង្វើនេះមិនបង្កគ្រោះថ្នាក់ភ្លាមៗដល់ប្រទេស សម្ព័ន្ធមិត្តនោះឡើយ។
ក្រសួងបាននិយាយថា សហរដ្ឋអាមេរិកបានដឹងយ៉ាងច្បាស់អំពីការបាញ់មីស៊ីលនេះដោយកូរ៉េខាងជើង ហើយកំពុងធ្វើការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងប្រទេសដៃគូ។ សហរដ្ឋអាមេរិកបាននិយាយថា ព្រឹត្តិការណ៍នេះមិនបង្កការគំរាមកំហែងភ្លាមៗដល់ខ្លួន ឬសម្ព័ន្ធមិត្តរបស់ខ្លួននោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើ “ផលប៉ះពាល់អស្ថិរភាព” នៃកម្មវិធីសាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។
នាថ្ងៃដដែល ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lee Jong-sup បានទៅបំពេញទស្សនកិច្ចនៅអង្គភាពនៃបញ្ជាការដ្ឋាននាវាមុជទឹកនៃកងទ័ពជើងទឹកនៃសាធារណរដ្ឋកូរ៉េ ហើយបានណែនាំដល់កងទ័ពនៅទីនោះរក្សាស្ថានភាពត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី Lee Jong-sup ទៅកាន់ទីបញ្ជាការនាវាមុជទឹកនៅទីក្រុង Changwon ខេត្ត South Gyeongsang ចម្ងាយ ៣៩៨ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូលបានធ្វើឡើងចំពេលមានការព្រួយបារម្ភអំពីលទ្ធភាពនៃការឆ្លើយតបរបស់កូរ៉េខាងជើងក្រោយទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនធ្វើសមយុទ្ធយោធារួមគ្នា៕ ដោយ៖ ធីរីណា

រូបថត៖ YONHAP/TTXVN


ចែករំលែក៖