ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងដាក់ឱ្យដំណើរការកម្មវិធីappស្តាប់តន្ត្រីថ្មីដាច់ដោយឡែកមួយដែលមានឈ្មោះថា Apple Music Classical ដែលអាចឲ្យអតិថិជនរបស់ខ្លួនបានស្តាប់តន្រ្តីជាច្រើនបទ នៅថ្ងៃទី ២៨ ខែមីនាខាងមុខនេះ។
កម្មវិធីappថ្មីនេះនឹងមានបទចម្រៀងជាង៥លានបទហើយអាល់ប៊ុមផ្តាច់មុខរាប់ពាន់នៅពេលប្រកាសឲ្យប្រើប្រាស់។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតអតិថិជនអាចស្វែងរកបទចម្រៀងរបស់ពួកគេចង់ស្តាប់នៅក្នុងប្រភពទិន្នន័យតាមរយៈការវាយឈ្នោះអ្នកនិពន្ធ ការងារ អ្នកដឹកនាំ ឬសូម្បីតែលេខកាតាឡុកក៏បានដែរ។
ក្រុមហ៊ុន Apple បានបញ្ជាក់ថាដើម្បីស្តាប់តន្រ្តីនៅលើappថ្មីនេះបាន ទូរស័ព្ទរបស់លោកអ្នកត្រូវតែមានភ្ចាប់ជាមួយនឹងអុីនធើណេត ចំណែកការប្រើប្រាស់នៅលើ Android នឹងមកដល់ក្នុងពេលឆាប់ៗនេះ ៕
ដោយ៖ ភារៈ(ប្រភព cnbc.com)