ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិអ្នកដទៃ​ នៅក្រុងបាត់​ដំបងចំនួន០៣នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិអ្នកដទៃ​យ៉ាងសកម្ម​ នៅ​ក្រុងបាត់​ដំបងចំនួន០៣នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ចាប់ឃាត់ខ្លួន​យកមកសាកសួរ​ រហូត​បញ្ចប់​នីតិវិធី​ និង​បង្ហាញ​មុខ​ជាសាធារណៈ​។

នេះបេី​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលក្រុងបាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២៣។ 

ប្រភព​ដដែល​បន្តថា​ លោក​វរសេនី យ៍ ឯក​ ឈឿង​ គឹម​សុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កាលពីរសៀលថ្ងៃទី០៩​ ខែមីនា​ម្សិលមិញនេះ​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់យកកន្រ្តកប្រាក់)​ ០១​ករណី​ ​នៅ​ចំណុ​ច​​មុខផ្ទះសំ​ណា​ក់មួយកន្លែងស្ថិត​ភូមិ​ជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង​ ដោយឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៣នាក់​ មក​កាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ។ ក្នុងប្រតិបត្តិការនោះ​ដោយមាន​ការ​សម្របសម្រួល​លេី​នីតិវិធី​ ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងដែរ។ 

ជនសង្ស័យ​៣នាក់នេះរួមមាន៖

១-ឈ្មោះ​ មាន សីហា ហៅ ឈីវ ភេទ ​ប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទី លំ នៅ​ភូមិ​ចំការសំរោង១ សង្កាត់ចំការ សំរោង ក្រុងបាត់ដំបង ខេត្ត​បាត់ ដំបង​ ។ 

២-ឈ្មោះ​ ឆុំ ឆាយវិសុទ្ធ ហៅ​ វីន​ ភេទ ប្រុស​ អាយុ​ ១៧​ឆ្នាំ​ មានទីលំ នៅ​ភូមិ​អូរតានប់ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង​ ។ 

៣-ឈ្មោះ​ ហ៊ុន វណ្ណារ័ត្ន ហៅ រ័ត្ន​ ភេ ទ ប្រុស​ អាយុ​ ១៦ឆ្នាំ​ មានទីលំ នៅ​ ភូមិ​ព្រែកតាតន់ សង្កាត់ព្រែក​ព្រះ ស្ដេច ក្រុងបាត់ដំបង ខេត្ត​បាត់ ដំបង​ ។ 

-*វត្ថុតាង​ដកហូត​រួម​មាន​៖

-​ ម៉ូតូចំនួន ០២គ្រឿង ម៉ាក ហុងដាឃ្លីក(Honda Click) ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រះសី ហនុ 1AF-7600 និងម៉ូតូម៉ាក ហុងដាឌ្រីម(Hon​da Dream) ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាក​លេខ បាត់ដំបង 1U-6153 (ជាមធ្យោ បាយជិះធ្វើ​សកម្មភាព) ។ 

សូមជម្រាបជូនថា កាលពី ឆ្នាំ​២០២២​ នៅនៅចំណុចជិតផ្សារ បឹងឈូក ស្ថិតក្នុងភូមិ​ព្រែកម ហាទេព សង្កាត់​ ​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ វវេលា​ម៉ោងប្រមាណ ០៥ និង៣០នាទី​ ជនសង្ស័យ​ទាំង​ ០៣ នាក់​ខាងលើ​ និងបក្សពួកបាន​ធ្វេីសកម្មភាព​ ជិះ​ម៉ូតូ​ចំនួន​ ០២​គ្រឿង​ ទៅ​ទៅឆក់យកកន្ត្រកដាក់ប្រាក់រប​ស់​ជនរងគ្រោះ​ឈ្មោះ​ ​ថាវ លក្ខិណា ភេទស្រី អាយុ​ ៤១ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តលៀប សង្កាត់​ចំការ សំ រោង​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ខណៈ​ពេល​ដែល​ជនរងគ្រោះកំពុងបើកម៉ូតូសណ្ដោងរឺម៉ក ទៅលក់ទឹកអំពៅនៅផ្សារបឹងឈូក ហើយ ពួកគេជិះគេចខ្លួនបាត់​ដែលក្នុងកាបូបនោះមានប្រាក់និងសម្ភារ: មួយចំនួន។

នៅក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល  ហើយតាមរយ:​ការស្រាវជ្រាវ មួយរយៈសមត្ថកិច្ចកំណត់មុខ សញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំ​ណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖