ព័ត៌មានទាន់ហេតុការណ៍៖

សង្ឃឹមតិចណាស់ ! ប្ដីស្រីអូន បានអង្វរគ្រូពេទ្យបញ្ជូនប្រពន្ធទៅព្យាបាលនៅថៃម្ដងទៀត ខណៈជំងឺគ្មានសង្ឃឹម

ចែករំលែក៖

ភ្នំពេញ ៖ ស្វាមីស្ត្រីដាច់ពោះវៀន បានសុំអង្វរក្រុមគ្រូពេទ្យបានបញ្ជូនប្រពន្ធទៅព្យាបាលប្រទេសថៃម្ដងទៀត ខណៈអ្នកជំងឺហាក់គ្មានសង្ឃឹម ។

សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ ម្សិលមិញនេះ បុរសម្នាក់ដែលបានអះអាងថាជាស្វាមីស្ត្រីឈ្មោះ ស្រី អូន បានប្រាប់ទៅបណ្ដាញសារព័ត៌មានក្នុងស្រុកយ៉ាងដូច្នេះថា ,  ស្នើឱ្យសុំជួយចុះផ្សាយអំពីជំងឺភរិយារបស់ខ្លួនដែលកំពុងមានការវិវត្តទៅរក ភាពធ្ងន់ធ្ងរទៅដល់ថ្នាក់ជាតិ បានជ្រាបជាព័ត៌មាន និងសូមអង្វរបានយកភរិយារបស់ខ្លួនទៅព្យាបាលនៅប្រទេសថៃជាថ្មីម្ដងទៀត។ ខណៈក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ហាក់បង្ហាញពីភាពអស់សង្ឃឹមហើយ ។

សូមបញ្ជាក់ថា, លោក ផេង វឿន ត្រូវជាស្វាមី របស់អ្នកជំងឺអ្នកនាង ស្រីអូន ដែលត្រូវគ្រូពេទ្យនៅមន្ទីរពេទ្យ សម្រាកនិងព្យាបាល និងសម្ភព ដើមអង្រ្កង ព្រៃទទឹង បានបូមរំលូតសពទារក ដាច់ដៃស្បូន និងពោះវៀនតូច បានផ្តល់បទសំភាសន៍ដល់អ្នកសារព័ត៌មាន ជាថ្មីម្តងទៀត ដោយបញ្ជាក់ថាស្ថានភាពជំងឺភរិយា កាន់តែធ្ងន់ធ្ងរហើយ រហូត ក្រុមលោកគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត បញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ និងប្រាប់ឲ្យលោក និងក្រុមគ្រួសារសម្រួលចិត្តត្រៀមទទួលយកការពិត ដែលនឹងមកដល់ក្នុងពេលខាងមុខ ព្រោះក្រុមគ្រូពេទ្យអស់លទ្ធភាពក្នុងការពិនិត្យព្យាបាលហើយ។ បុរសជាភរិយាស្រ្តីមានជំងឺអស់សង្ឃឹមខ្លាំងណាស់ ក្រោយទទួលបានព័ត៌មានបែបនេះ  និងសុំអង្វរដល់គ្រូពេទ្យជួយសង្គ្រោះអាយុជីវិតភរិយារបស់ខ្លួន ផង ខណៈនាងតែងតែប្រាប់លោកថា នាងមិនចង់ស្លាប់ទេ នាងចង់នៅមើលថែរក្សាកូនស្រីបន្តទៀត។ ដូច្នេះលោកសូមគោរពអង្វរដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកបាទក្រហមកម្ពុជា បានជួយឱ្យភរិយារបស់លោកទៅព្យាបាលនៅប្រទេសថៃជាថ្មី ដើម្បីឲ្យភរិយាអាចមានជីវិតរស់រានបន្តទៀត ទម្រាំដល់ពេលមានអ្នកបរិច្ចាគពោះវៀនឲ្យនាងបានរស់ ។

លោកសាស្រ្តាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ស្ថានភាពរបស់អ្នកជំងឺ កំពុងវិវត្តទៅកាន់ភាពធ្ងន់ធ្ងរ ។ បច្ចុប្បន្នកំពុងរស់នៅបន្ទប់សង្គ្រោះបន្ទាន់ ទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ លោកថាអ្នកជំងឺមានការវិវត្តន៍ធ្លាក់ចុះ យើងបានខំប្រឹងប្រែង ដើម្បីទប់ទល់ហើយ តែមានកត្តាប្រឈមជាប់នឹងខ្លួន ក៏បានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់លើកទី៣។ 

សូមជម្រាបជូនថា, ខាងមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា៖ ស្ថានភាពរបស់ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន កំពុងវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរ ទោះមានការប្រឹងប្រែងពីក្រុមគ្រូពេទ្យជំនាញយ៉ាងណាក៏ដោយ។ 

 លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាន ថា ស្ថានភាពរបស់អ្នកជំងឺ (ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន) កំពុងតែវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរ បច្ចុប្បន្ននេះកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្ដទុកដាក់ ពីក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។

លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងបន្ដថា «អ្នកជំងឺមានការវិវឌ្ឍន៍ធ្លាក់ចុះ យើងខំប្រឹងដើម្បីទប់ទល់ហើយ តែគាត់មានកត្ដាប្រឈមជាប់នឹងខ្លួនស្រាប់ ឥលូវកត្ដាប្រឈមទាំងនោះបង្កើតជាផលវិបាកធ្ងន់ធ្ងរ និងបានបានធ្វើឱ្យស្ថានភាពសុខភាពទូទៅមានការស្រុតចុះ ដែលធ្វើឱ្យអ្នកជំងឺត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ជាលើកទីបី» ។

សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ៕

ដោយ ៖ សហការី


ចែករំលែក៖