ភ្នំពេញ ៖ ក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋថាមានករណីឆក់ទូរស័ព្ទ នគរបាលខណ្ឌឬស្សីកែវ បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅចំណុចបន្ទប់ជួល ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ករណីលួចមានស្ថានទម្ងន់ទោស ឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៦:៣០នាទី នៅចំណុចផ្លូវ៩០៧ ក្រុមទី៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះ ភេទស្រី មិនស្គាល់អត្តសញ្ញាណ ចាកចេញពីកន្លែងកើតហេតុពុំបានដាក់ពាក្យបណ្តឹង ។
បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ។
ជនសង្ស័យ១.ឈ្មោះ ហូ រ៉ូហ្សាត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលេខ០៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។ជនសង្ស័យ ២.ឈ្មោះ អែល រក្សា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ បន្ទប់ជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។
សម្ភារៈដកហូតរួមមាន: -ម៉ូតូ១គ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JJ-6440 (ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព)។
ដំណើររឿងហេតុ : នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម្នាក់ឯងពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យ០២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥បានឃើញទូរស័ព្ទជនរងគ្រោះដាក់ក្នុងឃ្លុបម៉ូតូក៏ធ្វើសកម្មភាពលូកដៃឆក់មិនបានសំរេចក៏ទាក់ដៃចង្កូតជនរងគ្រោះ បានដួលម៉ូតូ រួចជនសង្ស័យក៏ជិះរត់គេចខ្លួនបាត់។ ក្រោយកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹង និងចេញពីកន្លែងកើតហេតុបាត់ ក្រោយមកសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ បានចុះពិនិត្យកន្លែងកើតហេតុ កំណត់អត្តសញ្ញាណជនសង្ស័យ បើកការស្រាវជ្រាវឈានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ នៅថ្ងៃទី១២ ខែមីនាឆ្នាំ២០២៣ វេលាម៉ោង១៦:០០នាទី នៅចំណុចបន្ទប់ជួល ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ រួមទាំងមធ្យោបាយជិះធ្វើសកម្មភាព យកមកអធិការដ្ឋាននគបាលខណ្ឌប្ញស្សីកែវ ធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ៕
ដោយ៖ ជីណា